កម្ពុជា ត្រូវសាកជើងជាមួយប្រ៊ុយណេ ត្រៀមជម្រុះ World Cup បន្ត

សហព័ន្ធ​កីឡា​បាល់​​ទាត់​កម្ពុជា បាន​សម្រេច​​ដាក់​ឲ្យ​ក្រុម​​​ជម្រើស​ជាតិ​កម្ពុជា ​ធ្វើ​​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​​ក្រុមជម្រើស​ជាតិ​ប្រ៊ុយណេ ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់ 2018 FIFA World Cup ជុំ​ទី​២​ប្រចាំ​តំបន់​អាស៊ី ជា​បន្ត​ទៀត។​

បើ​តាម​សេចក្តី​ជូន​ដំណឹង ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដែល​យើង​ទើប​ទទួល​បាន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ធ្វើ​​ការ​ប្រកួត​អន្តរជាតិ ជាមួយ​ក្រុមជម្រើស​ជាតិ​ប្រ៊ុយណេ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ថ្ងៃ​ទី​៣ ខែវិច្ឆិកា វេលា​ម៉ោង​១៨:៣០។
1
នេះ​ជា​ការ​​ប្រកួត​​មិត្ត​ភាពកម្តៅសាច់​ដុំ​ដ៏​សំខាន់ ដើម្បី​ដក​ស្រង់​បច្ចេក​​ទេស មុន​ពេល​ក្រុមជម្រើស​ជាតិ​កម្ពុជា ត្រូវប្រកួត​ពាន​រង្វាន់ 2018 FIFA World Cup ជុំ​ទី​២​ប្រចាំ​តំបន់​អាស៊ី ជា​បន្ត​ទៀត​​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ពិសេស​ត្រូវ​​ប្រឈម​ជាមួយ​​ក្រុម​ជម្រើស​ជាតិ​ជប៉ុន នៅ​លើ​ទឹក​ដី​ខ្លួន​ឯង នា​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​​ពេល​នេះ​​ក្រុម​កម្ពុជា កំពុង​ឈរ​នៅ​បាត​តារាង​នៃ​ពូល​E ដោយ​មាន​សូន្យ​ពិន្ទុ ព្រោះ​ការ​ប្រកួត​ជម្រុះ​ចំនួន​៥​ដង​កន្លង​មក​នេះ​កម្ពុជា បាន​ចាញ់​ទាំង​អស់៕
Cam vs Bru