​មិត្ត​ស្រី​ដែល​​ត្រូវ ឈិន ឡុង ​បោះ​បង់​ចោល​ ក្ដុក​ក្ដួល​ពេល​បាន​ស្លៀក​រ៉ូប​ការ​លើក​ទី​មួយ

​មិត្ត​ស្រី​ដែល​​ត្រូវ ឈិន ឡុង ​បោះ​បង់​ចោល​ ក្ដុក​ក្ដួល​ពេល​បាន​ស្លៀក​រ៉ូប​ការ​លើក​ទី​មួយ

អតីត​បវរកញ្ញា​និង​តារា​សម្ដែង​ហុងកុង Ng Yi Lei បាន​ចែក​រំលែក​​រូបភាព​របស់​ខ្លួន​ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍​ជា​លើក​ទី​មួយ​និង​និយាយ​ទាំង​អួល​ដើម​ក​ថា​ក្ដី​សុបិន​របស់​ខ្លួន​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។

 

​មិត្ត​ស្រី​ដែល​​ត្រូវ ឈិន ឡុង ​បោះ​បង់​ចោល​ ក្ដុក​ក្ដួល​ពេល​បាន​ស្លៀក​រ៉ូប​ការ​លើក​ទី​មួយ

 

ថ្មី​ៗ​នេះ អតីត​មិត្ត​ស្រី​របស់​តារា​សម្ដែង​ហុងកុង​ Jackie Chan នាង Ng Yi Lei បាន​បង្ហោះ​រូប​ខ្លួន​គ្រង​រ៉ូប​មង្គល​ការ​នៅ​លើ​ខ្លួន។ អតីត​បវរកញ្ញា​រូប​នេះ​បាន​សរសេរ​ថា “មិន​នឹក​ស្មាន​សោះ​ថា​ខ្ញុំ​មាន​ឱកាស​បាន​ស្លៀក​រ៉ូប​មង្គល​ការ​បែប​នេះ​”។ បើ​ទោះ​បី​ជា​នេះ​គ្រាន់​តែ​ជា​ការ​​ ល​ រ៉ូប​នៅ​ហាង​មួយ ​ក៏​បាន​​ធ្វើ​ឲ្យ​នាង​រីក​រាយ​​ដែរ។

 

Yi Lei និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ថា “មុន​នេះ កាល​ពេល​នៅ​ក្មេង ខ្ញុំ​ធ្លាប់​ស្រមៃ​ពី​ពិធី​មង្គល​ការ​ដ៏​អធិកអធម​មួយ តែ​ឥលូវ​នេះ​វា​ហាក់​បី​ដូច​ជា​មិន​អាច​កើត​ឡើង​បានទេ”។

 

​មិត្ត​ស្រី​ដែល​​ត្រូវ ឈិន ឡុង ​បោះ​បង់​ចោល​ ក្ដុក​ក្ដួល​ពេល​បាន​ស្លៀក​រ៉ូប​ការ​លើក​ទី​មួយ

 

​មិត្ត​ស្រី​ដែល​​ត្រូវ ឈិន ឡុង ​បោះ​បង់​ចោល​ ក្ដុក​ក្ដួល​ពេល​បាន​ស្លៀក​រ៉ូប​ការ​លើក​ទី​មួយ

 

បវរកញ្ញា ATV Ng Yi Lei ត្រូវ​បាន​គេ​ស្គាល់​មុខ​ច្រើន​ដោយ​សារ​តែ​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ តារា​សម្ដែង ឈិន ឡុង។ អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា​នៅ​ឆ្នាំ ១៩៩៩។ នៅ​ពេល​នោះ ឈិន ឡុង បាន​មាន​ប្រពន្ធ​និង​កូន​រួច​ទៅ​ហើយ។ Ng Yi Lei ទោះ​បី​ជា​ដឹង​ថា​ខ្លួន​គ្មាន​តំណែង​អ្វី​ក៏​នៅ​តែ​ប្រឹង​ដើរ​តាម​តារា​សម្ដែង​នេះ​ដដែល។

 

សារព័ត៌មាន​នៅ​ពេល​នោះ​បាន​ឲ្យ​ដឹង​ថា Ng Yi Lei នៅ​ពេល​នោះ​ជឿ​ជាក់​ថា​ខ្លួន​នឹង​អាច​យក​ឈ្នះ​ប្រពន្ធ​ដើម ឈិន ឡុង Lin Feng Jiao បាន​បើ​ខ្លួន​មាន​ផ្ទៃ​ពោះ។ “Jackie Chan នៅ​ពេល​នោះ​មិន​បាន​បង្ហាញ​មុខ​ប្រពន្ធ​ជា​សាធារណៈ រីឯ​ប្រពន្ធ​ក៏​នៅ​ដល់​អាមេរិក ទើប Yi Lei បាន​ឆក់​យក​ឱកាស​នេះ​កេង​ចំណេញ​លើ​តារា​សម្ដែង​ក្បាច់​គុន​រូប​នេះ។ ដោយ​មាន​គំនិត​បែប​នេះ Ng Yi Lei បាន​ខំប្រឹង​មាន​កូន​ជាមួយ Jackie មុន​ពេល​តារា​សម្ដែង​នេះ​ប្ដូរ​ចិត្ត”។ ប្រភព​មួយ​បង្ហើប​ទៅ​កាន់​សារព័ត៌មាន QQ។

 

យ៉ាងណាមិញ នៅ​ពេល​តារា​វ័យ​៤៣ឆ្នាំ​រូប​នេះ​ប្រកាស​ថា​មាន​ផ្ទៃ​ពោះ​និង​កើត​កូន ឈិន ឡុង បែរ​ជា​លែង​ចាប់​អារម្មណ៍​នឹង​នាង រហូត​ដល់​សំណូម​ពរ​នាង​ឲ្យ​យក​ទារក​នោះ​ទៅ​ពិនិត្យ DNA។ នៅ​ពេល​មាន​លទ្ធផល​ថា​កូន​នោះ​ពិត​ជា​តំណក់​ឈាម​របស់​ខ្លួន​មែន ឈិន ឡុង បាន​ទទួល​ស្គាល់​ថា​ខ្លួន​មាន​កូន​ឥត​ខាន់​ស្លា​ពិត​មែន តែ​ដោយ​សារ​​ត្រូវ​គេ​ដាក់​អន្ទាក់​នៅ​ពេល​ផឹក​ស្រា​ស្រវឹង។ ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ លោក​គ្មាន​គំនិត​ចង់​ជួប​កូន​ស្រី​ម្ដង​ណា​នោះ​ទេ។

 

​មិត្ត​ស្រី​ដែល​​ត្រូវ ឈិន ឡុង ​បោះ​បង់​ចោល​ ក្ដុក​ក្ដួល​ពេល​បាន​ស្លៀក​រ៉ូប​ការ​លើក​ទី​មួយ

 

នៅ​ក្នុង​សៀវភៅ​និយាយ​ពី​ប្រវត្តិ​របស់​ខ្លួន​ដែល​ទើប​តែ​ចេញ​ផ្សាយ​នៅ​ពេល​ថ្មី​នេះ ឈិន ឡុង បាន​ផ្ញើ​ពាក្យ​អរគុណ​ទៅ​ដល់​ប្រពន្ធ Lin Feng Jiao ដែល​បាន​លើក​លែង​ទោស​ក៏​ដូច​ជា​មាន​ចិត្ត​​សន្ដោស​ប្រណី​ដល់​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ខុស​កាល​​ពី​នៅ​ក្មេង។ រី​ឯ​ចំពោះ Ng Yi Lei វិញ​តារា​សម្ដែង​នេះ​មិន​លាក់​លៀម​នូវ​ការ​ស្ដាយ​ក្រោយ​របស់​ខ្លួន​នៅ​ពេល​បាន​លើក​ឡើង​ថា “នោះ​គឺ​ជា​វិប្បដិសារី​ដែល​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ”៕

 

ចុចអាន៖រំឭក​អតីតកាល​ខ្មៅ​ងងឹត​របស់​​កំពូល​តារា​​ភាពយន្ត​ហុងកុង​ទាំង៥​រូប

ចុចអាន៖កូន​ស្រី​លួច​លាក់​​​របស់​ឈិន ឡុង ស្អប់​មនុស្ស​ប្រុស​​ព្រោះ​​ឪពុក​គ្មាន​ទំនួល​ខុស​ត្រូវ

​​

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ បរទេស