តើ​ការ​ប៉ូលា​រថយន្ត​ឱ្យ​ភ្លឺ​រលោង មាន​ប៉ុន្មាន​ដំណាក់​កាល​ធំៗ?

តើ​ការ​ប៉ូលា​រថយន្ត​ឱ្យ​ភ្លឺ​រលោង មាន​ប៉ុន្មាន​ដំណាក់​កាល​ធំៗ?

ធម្មតា​នៅ​ពេល​រថយន្ត​រាង​ចាស់​​បន្តិច ​ឡើង​ពណ៌​ស្រអាប់ និង​មាន​ស្នាម​ឆ្កូត ម្ចាស់​ឡាន​អាច​រក​ជាង​​ឱ្យ​មក​ប៉ូលា​រថយន្ត​ខ្លួន​ ដើម្បី​ឱ្យ​មើល​ទៅ​ថ្មី​និង​ភ្លឺ​រលោង​ជាង​មុន។

 

តើ​ការ​ប៉ូលា​រថយន្ត​ឱ្យ​ភ្លឺ​រលោង មាន​ប៉ុន្មាន​ដំណាក់​កាល​ធំៗ?

 

ទាក់ទង​នឹង​បច្ចេកទេស​ប៉ូលា​នេះ​ដែរ លោក ហាក់ វណ្ណា​ដែល​ជា​អ្នក​ជំនាញ​ប៉ូលា​រថយន្ត​រយៈ​ពេល ៥ឆ្នាំ បាន​ឱ្យ​ដឹង​ថា ការ​ប៉ូលា​រថយន្ត ត្រូវ​ចំណាយ​ពេល​វេលា​និង​កម្លាំង​ច្រើន​ទៅ​តាម​ប្រភេទ​ឡាន​ផ្សេងៗ​គ្នា ហើយ​ការ​ប៉ូលា​ទៀត​សោត​គឺ​ត្រូវ​បែង​ចែក​ជា ៣​ដំណាក់​កាល​សំខាន់ៗ​ដូច​តទៅ៖

 

១. ប្រើ​ថ្នាំ​កាត់​ឱ្យ​ភ្លឺ (វ៉ៃ​កាត់)

 

នេះ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​ប៉ូលា​រថយន្ត​ដោយ​ប្រើ​ថ្នាំ​កាត់ ដើម្បី​ធ្វើ​ឱ្យ​ពណ៌​រថយន្ត​ភ្លឺ (ភាសា​សាមញ្ញ​ហៅ​ថា “វ៉ៃ​កាត់”)។ ដំណាក់​នេះ ជាង​ប៉ូលា​ត្រូវ​លាប​ថ្នាំ​កាត់​លើ​រថយន្ត​តែ​ម្តង ហើយ​ប្រើ​ម៉ូទ័រ​ដែល​ភ្ជាប់​ដោយ​អេប៉ុង​ខាត់​នៅ​ខាង​ចុង ដើម្បី​ខាត់​ស្នាម​ឆ្កូត​និង​ក្អែល​រថយន្ត​ចេញ ឱ្យ​មើល​ទៅ​ភ្លឺ។

 

បើ​សិន​ជា​កន្លែង​ណា​មាន​ធូលី​ឬ​ស្នាម​ប្រឡាក់​លើ​រថយន្ត​ច្រើន គួរ​ប្រើ​ទឹក​បាញ់​ពី​លើ​​តិច រួច​សឹម​ខាត់​ដោយ​ម៉ូទ័រ។ ការ​ប៉ូលារថយន្ត ភាគ​ច្រើន​ធ្វើ​នៅ​កន្លែង​ម្លប់​ឬ​ក្នុង​ហ្ការ៉ាស់ តែ​បើ​ប៉ូលា​ក្រោម​ពន្លឺ​ថ្ងៃ​ក៏​ពុំ​មាន​បញ្ហា​អ្វី​នោះ​ដែរ ក្នុង​ករណី​គ្មាន​ទីតាំងសម្រាប់​ចតឡាន។

 

២. សម្អាត​កន្លុកកន្លៀត​

 

បន្ទាប់​ពី​ប្រើ​ថ្នាំ​កាត់ ខាត់​ពណ៌​រថយន្ត​ឱ្យ​ភ្លឺ​ហើយ ត្រូវ​ដោះ​មើល​កន្លុកកន្លៀត​​សម្អាត​ធូលី​ដី​ឱ្យ​ស្អាត ដើម្បី​ងាយ​ស្រួល​ប៉ូលា​នៅ​ដំណាក់​កាល​ទី៣។

 

៣. ប្រើ​ថ្នាំ​រលោង (ប៉ូលា​រលោង)

 

នេះ​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ប៉ូលា​រថយន្ត​ឱ្យ​ភ្លឺ​និង​មើល​ទៅ​ថ្មី​ជាង​មុន។ ដល់​ដំណាក់​កាល​នេះ ត្រូវ​ប្រើ​ថ្នាំ​រលោង និង​កន្សែង​ស្អាត​និង​ទន់ ដើម្បី​ប៉ូលា​ពណ៌​រថយន្ត​ឱ្យ​រលោង​និង​មិន​មាន​ស្នាម​ឆ្កូត៕

 

វីដេអូ៖

 

 

អាន៖ ទឹក​ដប​​ដាក់​តាម​រថយន្ត​មាន​សុវត្ថិភាព​ទទួល​ទាន​កម្រិត​ណា?

 

វីដេអូ​គន្លឹះ​​ក្នុង​ស្រុក​ច្រើន​ទៀត…

 

អត្ថបទ៖ ប៉ែត ផាន់និត