ហេតុ​ផល​៦​យ៉ាង​ អ្នក​គួរ​តែ​ទិញ​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​ ល្អ​ជាង​​ម៉ាស៊ីន​​សាំង​

ហេតុ​ផល​៦​យ៉ាង​ អ្នក​គួរ​តែ​ទិញ​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​ ល្អ​ជាង​​ម៉ាស៊ីន​​សាំង​

បច្ចុប្បន្ន​គេ​ឃើញ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ផលិត​រថយន្ត​ថ្មីៗ​ដោយ​បាន​បំពាក់​នូវ​ម៉ាស៊ីន​ម៉ាស៊ូត​ ក៏​ព្រោះ​តែ​ម៉ាស៊ីន​ម៉ាស៊ូត​មាន​ចំណុច​ល្អ​មួយ​ចំនួន​ដែល​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​​របស់​អតិថិជន​បាន។

 

ហេតុ​ផល​៦​យ៉ាង​ អ្នក​គួរ​តែ​ទិញ​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​ ល្អ​ជាង​​ម៉ាស៊ីន​​សាំង​

 

 

ខាង​ក្រោម​គឺ​ជា​ចំណុច​ល្អ​មួយ​ចំនួន​របស់​រថយន្ត​​ម៉ាស៊ីន​ម៉ាស៊ូត៖​​​

 

 

១. ម៉ាស៊ូត​មិន​ធ្វើ​ឲ្យ​​ប៉ះពាល់​បរិស្ថាន​និង​បញ្ចេញ​សំឡេង​​ខ្លាំង​ទៀត​នោះ​ទេ

ដោយ​សារ​តែ​បច្ចេកវិទ្យា​ម៉ាស៊ីន​ថ្មី​នា​ពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​រថយន្ត​ម៉ាស៊ូត​មាន​សំឡេង​ស្ងាត់​ល្អ​ និង​មិន​បញ្ចេញ​ផ្សែង​ពុល​ពណ៌​​​ខ្មៅ​ទៅ​ក្នុង​បរិយាកាស​ទៀត​នោះ​ទេ។

 

 

២. កម្លាំង​ខ្លាំង
មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ធន់​ធំ​ប្រើ​ប្រាស់​ម៉ាស៊ីន​ម៉ាស៊ូត​គឺ​ដោយ​សារ​តែ​វា​អាច​ផ្ដល់​កម្លាំង​បាន​ខ្លាំង​​​ជាងម៉ាស៊ីន​ដែល​ប្រើ​ប្រេង​សាំង។ ម៉ាស៊ីន​ម៉ាស៊ូត​របស់​រថយន្ត​ Audi ទំហំ​៣លីត្រ​ មាន​កម្លាំង​បង្វិល​ដល់​ទៅ​៥៨០​ញ៉ូតុន​ម៉ែត្រ​ ចំណែក​ឯ​ម៉ាស៊ីន​ប្រេង​សាំង​ដែល​មាន​ទំហំ​ដូច​គ្នា​មាន​កម្លាំង​បង្វិល​តែ​៤៤០​ញ៉ូតុន​ម៉ែត្រ​ប៉ុណ្ណោះ។

 

 

៣. រក្សា​តម្លៃ​បាន​ល្អ​ជាង​រថយន្ត​ដទៃ​
យោង​តាម​ការ​ស្រាវជ្រាវ​របស់​វិបសាយ​ ALG បាន​បង្ហាញ​ថា​ បន្ទាប់​ពី​ប្រើ​ប្រាស់​បាន​៣៦​ខែ​ រថយន្ត​ម៉ាស៊ូត​អាច​រក្សា​តម្លៃ​ដើម​បាន​៦៣ភាគរយ​ រថយន្ត​ប្រេង​សាំង​៥៣​ភាគរយ​ និង​ រថយន្ត​ Hybrid បាន​៥៥ភាគរយ។ នេះ​មានន័យ​ថា​ រថយន្ត​ម៉ាស៊ូត​​ដែល​ប្រើ​ហើយអាច​លក់​បាន​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​រថយន្ត​ទាំង​បីប្រភេទ។

 

 

៤. ជិះ​បាន​ចម្ងាយ​ឆ្ងាយ​ជាង​រថយន្ត​ម៉ាស៊ីន​សាំង
ម៉ាស៊ីន​ម៉ាស៊ូត​ផ្ដល់​ចម្ងាយ​បើក​បរ​បាន​ឆ្ងាយ​ជាង​ម៉ាស៊ីន​ប្រើ​សាំង ពោល​គឺ​ប្រមាណ​ពី​២៥​ទៅ​៣០​ភាគរយ​បន្ថែម​ពី​ចម្ងាយ​ដែល​ម៉ាស៊ីន​សាំង​អាច​ផ្ដល់​ឲ្យ​បាន។

 

​​​​​​​​​​​​​៥. មាន​អាយុកាល​វែង
អាយុកាល​របស់​ម៉ាស៊ីន​ម៉ាស៊ូត​គឺ​វែង​ជាង​ម៉ាស៊ីន​​​សាំង​ប្រមាណ​ជា​បី​ដង​ឯ​ណោះ។ ម៉ាស៊ីន​សាំង​ត្រូវ​ការ​ការ​ជួសជុល​ឡើង​វិញ​បន្ទាប់​ពី​ជិះ​បាន​ចម្ងាយ​២០០ ០០០​គ.ម ចំណែក​ឯ​ម៉ាស៊ី​ន​ម៉ាស៊ូត​វិញ​ជិះ​​ចម្ងាយ​ ៦០០ ០០០​គ.ម​ទើប​ត្រូវ​ការ​ជួស​ជុល​ឡើង​វិញ​ម្ដង។

 

៦. ប្រេង​ម៉ាស៊ូត​មាន​តម្លៃ​ថោក​ជាង​ប្រេង​សាំង
នេះ​គឺ​ជា​ហេតុផល​មួយ​ដ៏​សំខាន់​​ក្នុង​ការ​ប្រើ​ប្រាស់​រថយន្ត​ម៉ាស៊ូត​​ ព្រោះ​​អ្នក​បើកបរ​រថយន្ត​មួយ​ចំនួន​ធំ​គឺ​​​មិន​ចង់​ចំណាយ​ច្រើន​ទៅ​លើ​ថាមពល​ឥន្ធនៈ​នោះ​ទេ៕

 

ចុច​អាន៖ Toyota បង្ហាញ​រថយន្ត​ Prius C ២០១៦​ស៊េរី​ថ្មី​​ រួម​ជា​មួយ​នឹង​ស៊េរី​មាន​កំណត់​ពណ៌​ពិសេស

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BusinessInsider, Dummies​​​​​​​​​​​​​