ធនាគាពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាឧបត្ថម្ភកីឡាឈាង វណ្ណសក្តិទៅប្រកួតនៅសឹង្ហបូរី

ភ្នំពេញ:     ​ភ្នំពេញ​:​ថ្ងៃទី​២០​តុលា​នេះ​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​ឈាង វណ្ណ​សក្តិ​បាន​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ITF Junior Tournament នៅ​ប្រទេស​សឹង្ហ​បូរី ។​

​    ​កីឡាករ​រូបនេះ​ទទួលបាន​ឱកាស​ចេញទៅ​ប្រកួត​នេះ​ក្រោម​ការជួយឧបត្ថម្ភ​ពី​ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ។​បើតាម​លោក​ម៉ម ផល្គុន​ដែលជា​គ្រូបង្វឹក​នោះ​ថា​ព្រឹត្តិការណ៍​នេះ​មាន​ប្រទេស​ចូល​ រួម​ចំនួន ១៧ ។​

​    ​វណ្ណ​សក្តិ​បាន​និយាយថា​គេ​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​២៣​តុលា​តទៅ​ហើយ​ ថ្ងៃទី ១​វិច្ឆិកា​គេ​ត្រូវ​ត្រឡប់មកវិញ ។​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​សម្រាប់​អ្នកកីឡា​វ័យក្មេង ។​

​    ​គួរ​បញ្ជាក់ថា​ព្រឹត្តិការណ៍​នេះ​ក្រៅពី​ឈាង វណ្ណ​សក្តិ​ក៏​កម្ពុជា​បញ្ជូន​កុមារី ២ រូប​ទៅ​ចួ​ម​ប្រកួត​ដែរ​គឺ​កុមារី​ហូ​ ស្រី​ពៅ និង កុមារី​ហួរ ស្រី​ណុ​ច ។​ដែល​ពួកគេ​ទាំង ២ ប្រកួត​ក្នុង​ប្រភេទ​អាយុ​ក្រោម​១៤ និង ក្រោម​១៥​ឆ្នាំ ។​