បេក្ខនារី«Cambodia idol» កញ្ញា សុវត្ថឌី ធារីកា រងការរិះគន់ថា មុខឌឺ និងច្រៀងមិនពីរោះ

ភ្នំពេញ៖ កញ្ញា សុវត្ថឌី ធារីកា ជាបេក្ខនារី កម្មវិធី«Cambodia idol» ថ្វីដ្បិតតែមានវ័យទើប ១៧ឆ្នាំ ក៏ពិតមែន ប៉ុន្តែ សំនៀងរបស់នាង តែងតែបានអង្រួនអារម្មណ៍ ទស្សនិកជនជារៀងរាល់សប្តាហ៍ ។ ប៉ុន្តែថ្មីៗនេះបានរងនូវ ការរិះគន់ យ៉ាងចាស់ដៃ ទៅលើរូបសម្រស់ និងទឹកដមសំនៀងថា ច្រៀងមិនពីរោះសម្រស់មិនស្អាត ខណៈដែលបេក្ខនារីរូបនេះ កំពុងតែទទួលបាន ការចាប់អារម្មណ៍ យ៉ាងខ្លាំងពីទស្សនិកជន ។

ជាការពិតណាស់មនុស្សម្នាក់ មិនអាចធ្វើឲ្យមនុស្សគ្រប់រូប ស្រលាញ់ពេញចិត្តគ្រប់គ្នាបានទេ តិចឬច្រើន រមែងតែងតែ មានអ្នកស្រលាញ់ និងស្អប់ជារឿងធម្មតា ។ តួយ៉ាងដូចជាបេក្ខនារី ប្រឡងក្នុងកម្មវិធី «Cambodia idol» របស់ស្ថានីយ ទូរទស្សន៍ហង្សមាស កញ្ញា សុវត្ថឌី ធារីកា ថ្មីៗនេះ បានទទួលរងការរិះគន់មួយ ពីសំណាក់ អ្នកលេង បណ្តាញទំនាក់ទំនងសង្គម Facebook ដែលមានឈ្មោះ ជាភាសាខ្មែរថា កែវ បូរី បានសរសេររិះគន់នាងចំៗ ដោយ មានភ្ជាប់រូបថតថា «មុខឌឺហើយយ៉ាប់ ច្រៀងក៏មិនសូវពីរោះ ចេះតែជាប់ទៅរួចដែរ បើញញឹមមិនសូវអីទេ តែបើសើច វិញ ម៉ែអាធ្មេញដល់ករ ហើយធ្មេញ មិនដឹងថា Idol នរណាគេខ្លះទេ?»។

នេះជាលើកទី២ហើយ ដែលទស្សនិកជន បានធ្វើការរិះគន់ ទៅលើបេក្ខជន-បេក្ខនារី ប្រឡងក្នុងកម្មវិធី «Cambodia idol» ព្រោះថា នាពេលកន្លងមក បេក្ខជន លោក ម៉ៅ ហាជី មកពីខេត្តបាត់ដំបង ក៏បានទទួល រងការរិះគន់ទាក់ទង ទៅនឹងសំឡេង និងអត្តចរិកផងដែរ ។ តែទន្ទឹមនឹងការមានការរិះគន់នេះ បេក្ខនារី កញ្ញា សុវត្ថឌី ធារីកាក៏បានទទួល ការគាំទ្រ ស្រលាញ់ពេញចិត្តពី ទស្សនិកជនជាច្រើន ទាក់ទងទៅលើ សមត្ថភាព និងទឹកដមសំនៀង របស់នាង ព្រោះថា នាងអាចបត់បែន ច្រៀងបានគ្រប់បទ ដែលកម្មវិធី បានដាក់វិញ្ញាសារឲ្យ ៕