អ្នក​អាច​ចែក​រំលែក​រូបភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

ភ្នំពេញ៖ ការចែករំលែករូបភាព និងវីដេអូនៅតាមបណ្តាញសង្គម កំពុងមានការពេញនិយមបំផុតពេលបច្ចុប្បន្ន ហេតុដូច្នេះហើយបាន ជាមនុស្សមួយចំនួនចង់បាននូវរូបភាព និងវីដេអូតែស្អាតហើយមានភាពប្លែកពីគេ។

ជាមួយ Galaxy S6 edge+ និង Galaxy Note5 ដែលមានបំពាក់កាមេរ៉ាទំនើបជាងគេបំផុតនៅ ក្នុងចំណោមស្មាតហ្វូន នាពេលបច្ចុប្បន្ន លោកអ្នកអាចថតរូបភាពកាន់តែស្អាត នៅគ្រប់ពេលវេលា និងទីកន្លែង ហើយមានកម្មវិធីដែលអាចកាន់បន្ថយរំញ័ររបស់រូបភាពទាំងកាមេរ៉ាមុខ និងក្រោយ។ 

បន្ថែមពីនេះទៀត Galaxy S6 edge+ និង Galaxy Note 5 ក៏មានកម្មវិធីល្អៗដែលអាចឲ្យលោកអ្នកបង្កើត វីដេអូ និងកែរូបភាព តាមការចូលចិត្តកាន់តែប្រសើរជាងមុន។

០១) ការផ្គុំវីដេអូ៖ បង្កើតភាពច្នៃប្រឌិតទៅលើរូបភាពរបស់អ្នក ក្រៅពីការផ្គុំរូបភាពជាច្រើនចូលគ្នាបានក្លាយជា ការពេញនិយម ដោយធ្វើឲ្យរូបភាពរបស់អ្នកកាន់ តែមានភាពច្នៃប្រឌិត និងគួរឲ្យចង់ចែករំលែក ហើយពេលនេះអ្នកក៏អាចធ្វើដូចគ្នាជាមួយការដាក់ វីដេអូជាច្រើនចូលគ្នាបានផងដែរ តាមរយៈ Video Collage ។

Video Collage មានមុខងារបីយ៉ាង ផ្តល់ការកម្សាន្តប្លែកៗគ្នា ដែលងាយស្រួលប្រើប្រាស់។ Collage អាចឲ្យអ្នកដាក់វីដេអូច្រើនបញ្ចូលគ្នា ហើយទស្សនាក្នុងពេលដំណាលគ្នា។ Series អាចឲ្យអ្នកដាក់ និងមើលវីដេអូជាច្រើនបន្តបន្ទាប់គ្នា។ ចំណែក Slow Motion អាចឲ្យអ្នកថតវីដេអូមួយ ហើយបំបែក វីដេអូនេះជាផ្នែកផ្សេងៗ ហើយលោកអ្នកអាចទស្សនាវីដេអូជាមួយនឹងល្បឿនរូបភាពយឺតឬលឿនតាម តម្រូវការ។ ជម្រើសទាំងនេះ ងាយប្រើប្រាស់ និងលឿនទៀតផង។

០២) ការផ្សាយបន្តផ្ទាល់
Galaxy S6 edge+ និង the Galaxy Note5 ក៏មានភ្ជាប់មកជាមួយនូវកម្មវិធីផ្សាយផ្ទាល់ ដែលអាចឲ្យអ្នកចែក រំលែកនូវវីដេអូតាមរយៈ YouTube ។ លោកអ្នកអាចចែករំលែក វីដេអូជាមួយមិត្តភ័ក្តិបានលឿន និង ងាយស្រួល។
ជាមួយកម្មវិធីផ្សាយផ្ទាល់លោកអ្នកមិនចាំបាច់ Upload វីដេអូ ហើយរង់ចាំទៀតនោះទេ ។ រូបភាពអាច នឹងត្រូវបានបញ្ជូនទៅឲ្យមិត្តភ័ក្តិដែលអ្នកបានកំណត់។ អ្នកក៏អាចកំណត់ពេលឲ្យវីដេអូនោះបញ្ជូន ទៅមិត្តភ័ក្តិរបស់អ្នក តាមតែលោកអ្នកចង់បានផងដែរ។ វាជាបច្ចេកវិទ្យាថ្មីមួយដែលអាចឲ្យលោកអ្នក ចែករំលែកនូវគំនិត អនុស្សាវរីយ៍ និងភាពសប្បាយរីករាយ ដែលមិនធ្លាប់មានពីមុនមក។

០៣) ថតរូប Selfies កាន់តែស្រស់ស្អាត
ទាំង Galaxy S6 edge+ និង Galaxy Note5 មានកម្មវិធី Beauty face mode ដែលអាចឲ្យ លោកអ្នកថត រូបភាពដែលលោកអ្នកចង់បានហើយស្អាត។
ដើម្បីកែរូបភាព អ្្នកគ្រាន់តែបើកកាមេរ៉ាខាងមុខ ហើយជ្រើសរើសនូវណាមួយក្នុងចំណោមមុខងារទំាង បួនដែលមាននៅក្នុង Menu ដូចជា៖ Skin Tone, Large Eyes, Slim Face និង Shape Correction ។

០៤) កម្មវិធីកែរូបភាព
ជាមួយ Galaxy S6 edge+ និង Galaxy Note5 លោកអ្នកអាចកែរូបភាពជាមួយកម្មវិធី ជាច្រើនដូចជា៖ ផ្គុំរូបភាព កាត់រូបភាព កែសម្រួលពន្លឺ និងមានកម្មវិធីជាច្រើនផ្សេងទៀត ដែលជួយលោកអ្នក ឲ្យមានរូបភាពស្អាតៗ។

០៥) គំនូរជីវចល
បន្ថែមពីនេះទៀត នៅមានកម្មវិធីថ្មីមួយហៅថា Animate ដែលអាចឲ្យអ្នកចងរូបភាពជាច្រើនដែលមាន នៅក្នុងទូរស័ព្ទចូលគ្នាបង្កើតបានជារូបភាពមានចលនា។
គ្រប់ពេលវេលាគ្រប់ទីកន្លែង Galaxy S6 edge+ និង Galaxy Note5 ជួយឲ្យលោកអ្នក ងាយស្រួល ចែករំលែកនូវភាពសប្បាយរីករាយជួយមនុស្សសំខាន់របស់លោកអ្នក។ ជាមួយនឹងបច្ចេកទេសកាមេរ៉ា ដ៏ល្អឥតខ្ចោះ ព្រមទាំងកម្មវិធីកែរូបភាពដ៏សម្បូរបែប សាមសុងជួយឲ្យលោកអ្នកចែករំលែកអី្វគ្រប់យ៉ាង តាមតែលោកអ្នកត្រូវការ។
កាលពីខែកញ្ញាកន្លងទៅនេះ Galaxy S6 edge+ និង Galaxy Note5 ត្រូវបានអ្នកប្រើប្រាស់អ៊ីធឺណែតបោះ ឆ្នោតឲ្យជាទូរស័ព្ទដែលមានការពេញនិយមបំផុតក្នុងប្រទេសកម្ពុជា ដោយប្រៀបធៀបជាមួយទូរស័ព្ទ របស់ក្រុមហ៊ុនអេផល៕

អ្នក​អាច​ចែក​រំលែក​រូបភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

អ្នក​អាច​ចែក​រំលែក​រូបភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

អ្នក​អាច​ចែក​រំលែក​រូបភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

អ្នក​អាច​ចែក​រំលែក​រូបភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

អ្នក​អាច​ចែក​រំលែក​រូបភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

អ្នក​អាច​ចែក​រំលែក​រូបភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5