តើ​ Taylor Swift ប្រើ​វិ​ធី​អ្វី​ ទើប​អាច​រក​ចំណូលបាន ១ លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​

Sanofi

​កាលពី​ឆ្នាំមុន ម្ចាស់​បទ Bad Blood បាន​ឡើងកាន់ដំណែង​លេខ ១ កាន់​ទឹកប្រាក់ ៣១៧,៨ លាន​ដុល្លារ​អាមេរិក ក្លាយជា​តន្ត្រីករ​ដែលរ​ក​ចំណូល​បាន​ច្រើនជាងគេ ហើយក៏​អរគុណ​ដល់​អាល​ប៊ុ​ម​ចម្រៀង ១៩៨៩ និង ការធ្វើដំណើរ​ទស្សនកិច្ច​ចម្រៀង​ជុំវិញ​ពិភពលោក ទើប​អាច​រក​ចំណូល​ឲ្យ​នាង​បាន​ច្រើន​បែបនេះ ។​ចាប់ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ចំណូល​របស់ Taylor កាន់តែ​កើនឡើង​ខ្ពស់​ទៅៗ រហូតដល់​ព័ត៌មាន​ចុងក្រោយ បាន​ឲ្យ​ដឹងថា នាង​អាច​រក​ចំណូល ១ ថ្ងៃ​ដល់​ទៅ ១ លាន​ដុល្លារ​ឯណោះ ។

នាង​បាន​បោះជំហាន​ទៅ​យ៉ាង​ឆ្ងាយ ពី​អ្នកសិល្បៈ​ដទៃទៀត ដោយសារតែ​ចំណូល​ដ៏​មហិមា និង កំណើន​ប្រជាប្រិយភាព​ដែល​គ្មាន​អ្នកសិល្បៈ​ណា ដែល​អាច​យកមក​ប្រៀបធៀប​នឹង​នាង​បាន ។​​

គួរ​រំឭក​ដែរ​ថា នាង និង មិត្ត​ប្រុស Calvin Harris ទើបនឹង​បាន​ឈ្មោះថា ជា​ដៃគូ​តារា​ដែល​រកបាន​ចំណូល ច្រើនជាងគេ លើស​ដំណែង​ចាស់ នាង Beyonce និង លោក Jay Z ៕ ​ថា​វរិ​ទ្ធ​



  



​ ​

Related