បង្ក្រាប​មុខ​សញ្ញា​គ្រឿង​ញៀនមួយ​សំបុក​​ក្នុង​ផ្ទះ​សំណាក់​អង្គរ​មាន​ជ័យ​​

រាជ​ធានី​ភ្នំពេញ​ ៖ កម្លាំង​ការិយាល័យ​កង​រាជ​អាវុធ​ហត្ថ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​បង្ក្រាប​មុខ​សញ្ញា​​ជន​សង្ស័យ​ប្រើ​ប្រាស់ និង​ជួញដូ​រ​គ្រឿង​ញៀន​មួយ​សំបុក​ក្នុង​ផ្ទះ​សំណាក់​យី​ហោ​វិមាន​អង្គរ​​ជ័យ​ ដោយ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​១៧​នាក់​ រួម​និង​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​ ព្រម​ទាំង​ឧប​ករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ផង​ដែរ​។

ប្រតិ​បត្តិ​ការ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​២​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២០ តុលា ២០១៥ នៅក្នុង​ផ្ទះ​សំណាក់​យី​ហោ​វិមាន​អង្គរ​ជ័យ ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​ជ្រៃ​កោង ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​