មុននេះបន្តិច​ ម៉ូតូប្រមាណ៤០គ្រឿង​មិនទាន់បង់ពន្ឋ ​ត្រូវឈ្មួញនំាចូល​តាមច្រកចំាយាម

ខេត្តកោះកុង ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​ម៉ូតូប្រមាណ៤០គ្រឿង​​មិនទាន់បង់ពន្ឋ ​​បានត្រូវឈ្មួញដឹក​តាម​រថយន្តមួយគ្រឿង​ចូលមក​តាមច្រកទ្វារអន្តរជាតិចំាយាម ​នាម៉ោង១និង៤៥នាទី​រសៀលថ្ងៃទី២០​ តុលា​ ២០១៥ ។

ទាក់ទងទៅនឹង​ម៉ូតូខាងលើ​មន្រ្តី​គយប្រចំាច្រកទ្វារ​ចំាយាមមិនបានប្រាប់ថា​ ជារបស់ក្រុមហ៊ុនណាឡើយ ​ព្រោះម្ចាស់ក្រុមហ៊ុន​មិនទាន់​ចូល​ខ្លួនមកបង់ពន្ធ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕