វង្ស ណយ ទៅ​បួស​ជា​សង្ឃ ព្រោះ​មូលហេតុ​ ៣យ៉ាង​​


វង្ស ណយ ទៅ​បួស​ជា​សង្ឃ ព្រោះ​មូលហេតុ​ ៣យ៉ាង​​

​អ្នក​លេង​កែង វង្ស ណយ ប្រាប់​មូល​ហេតុ​​៣​ យ៉ាង​ដែល​បណ្ដាល​ឲ្យ​រូប​លោក​ទៅ​សាងផ្នួស​​​បួស​ជា​ព្រះ​សង្ឃ​នៅ​វត្ត​​រតនៈ​សោភ័ណ​(​វត្ត​កោង​កាង) ខេត្ត​ ប៉ៃលិន កាល​ពី​បី​ថ្ងៃ​មុន​។

 

វង្ស ណយ ទៅ​បួស​ជា​សង្ឃ ព្រោះ​មូលហេតុ​ ៣យ៉ាង​​

វង្ស ណយ កាល​មិន​ទាន់​បួស​

 

​ព្រះ​តេជគុណ​ វង្ស ណយ​ បាន​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ទាំង​បី​យ៉ាង​នោះ​គឺ​​​ទី១ ​ព្រោះ​ចង់​សង​គុណ​ឪពុក​ម្ដាយ​ ទី​២ ​ដើម្បី​​​ចង់​ដឹង​ពី​ភាព​លំបាក​របស់​ព្រះ​សង្ឃ​ ​​ក្នុង​ភេទ​ជា​អ្នក​បួស​ដែល​​​និមន្តបិណ្ឌបាត​​ដោយ​មិន​ពាក់​​ស្បែក​​ជើង​ និង​ការ​​មិន​ឆាន់អាហារ​ពេល​ល្ងាច​ជា​ដើម ពិសេស​ចង់​ដឹង​រស​ជាតិ​ជីវិត​ជា​ព្រះ​សង្ឃ​ និង​ទី​ ៣​ដោយ​សារ​លោក​គិត​ថា ​ក្នុង​នាម​ជា​កូន​ប្រុស​ម្នាក់​​គួរ​តែ​ចូល​រួម​​លើក​​តម្កើង​​តម្លៃ​សាសនា​ព្រះ​ពុទ្ធ​។

 

​ព្រះ​សង្ឃ​អង្គ​​​នេះ​បន្ថែម​ថា ​​​ក្រោយ​ពេល​បួស​បាន​រយៈ​ពេល ៣ ថ្ងៃ​​ លោក​​បាន​យល់​ដឹង​ច្រើន​ពី​​ភាព​លំបាក​របស់​ព្រះ​សង្ឃ​។ ​លោក​មាន​រយៈ​ពេល​បួស​តែ៧​ថ្ងៃ​ប៉ុណ្ណោះ​។ ចំណែក​ការ​វិល​ត្រឡប់​មក​សង្វៀន​ប្រដាល់​វិញ​ឬ យ៉ាង​ណា​លោក​មិន​​បាន​បញ្ជាក់​ឡើយ។

 

ជា​ចុង​ក្រោយ​​តេជគុណ​ វង្ស ណយ បាន​​សំណូមពរ​ថា សូម​ប្រជាពលរដ្ឋ​កម្ពុជា​​​​​ទាំង​អស់​​ ទាំង​អ្នក​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​ និង​ក្រៅ​ស្រុក​ សូម​មេត្តា​​នាំ​គ្នា​គោរព​​ព្រះ​ពុទ្ធសាសនា​ ​ព្រោះ​លោក​ធ្លាប់​បាន​ឮ​កាល​មិន​ទាន់​បួស​មាន​អ្នក​ខ្លះ​​​​និយាយ​​មិន​ល្អ​​ដូច​ជា​​​គិត​ថា​ព្រះ​សង្ឃ​​និមន្ត​​​បិណ្ឌបាត​ដូច​សុំ​ទាន​ចាំ​តែ​យក​របស់​ស្រាប់។ មាន​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា ​ព្រះ​សង្ឃ​ខ្ជិល​ជា​ដើម។ ផ្ទុយ​ទៅ​វិញ​តាម​ពិត​ជីវិត​ជា​ព្រះ​សង្ឃ​មិន​ងាយ​ស្រួល​ឡើយ​៕

 

វង្ស ណយ ទៅ​បួស​ជា​សង្ឃ ព្រោះ​មូលហេតុ​ ៣យ៉ាង​​

 

វង្ស ណយ ទៅ​បួស​ជា​សង្ឃ ព្រោះ​មូលហេតុ​ ៣យ៉ាង​​រូប​ថត ៖ Cambodia Boxer

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​​​​​​​