Neville ​ថា​ Cazorla ​ធ្វើ​ដាក់​ Schweinsteiger ​ដូច​​ “សុនខ”

Neville ​ថា​ Cazorla ​ធ្វើ​ដាក់​ Schweinsteiger ​ដូច​​ “សុនខ”

​Gary Neville ​វីរបុរស​ក្លិប​ Manchester United ​បាន​លើក​ឡើង​ថា ខ្សែ​បម្រើ​ Bastian Schweinsteiger ​​របស់​បិសាច​ក្រហម ​គឺ​ត្រូវ​បាន​ Santi Cazorla ​របស់​ Arsenal ធ្វើ​ដាក់​ដូច​សត្វ​សុនខ​ ​អំឡុង​ពេល​ដែល​កាំភ្លើង​ធំ​ឈ្នះ​ ៣-០ ​កាល​ដើម​ខែ​នេះ។

 

Neville ​ថា​ Cazorla ​ធ្វើ​ដាក់​ Schweinsteiger ​ដូច​​ “សុនខ”

Schweinsteiger (ឆ្វេង) ​តាម​ប្រជែង​​យក​បាល់​ពី​ Cazorla (ស្តាំ)

 

Schweinsteiger ​បាន​តាម​ដណ្ដើម​បាល់​ពី​ជើង​ Cazorla ទាំង​ត្រដាបត្រដួស ខណៈ​ដែល​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​កាំភ្លើង​ធំ បាន​បំបាក់ Man Utd ៣-០ នៅ​​កីឡដ្ឋាន Emirates ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា។

 

Neville ​អ្នក​វិភាគ​ប្រចាំ​ទូរទស្សន៍​ Sky Sports បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា៖ “កាល​ប៉ះ​ Arsenal មាន​ហេតុផល​ខ្លះ ខ្ញុំ​មិន​យល់​ទេ…វា​ដូច​ជា​ Schweinsteiger ​គេ​ចាត់​ទុក​ដូច​សត្វ? ប៉ុន្តែ​ពេល​យើង​មើល​ឃ្លីប​ឡើង​វិញ បាន​ដឹង​ថា វា​ជា​បច្ចេកទេស។ ក្នុង​ប្រកួត​នោះ ​ពួកគេ​​បាន​ជួប​ភាព​យ៉ាប់យ៉ឺន​ជាមួយ​​ Cazorla”។

 

“វា​ដូច​ជា បុរស​ម្នាក់​កំពុង​បណ្ដើរ​បាល់ ហើយ​និយាយ​ទៅ​កាន់​ឆ្កែ​ថា…ចូល​មក​យក​វា​ពី​ខ្ញុំ…ចូល​មក​យក​វា​ពី​ខ្ញុំ។ ហើយ​ពេល​​ Schweinsteiger ទៅ​ជិត​គាត់ (Cazorla).. គាត់​បាន​បញ្ជូន​បាល់​ទៅ​ឲ្យ​ Mertesacker។ វា​ដូច​ជា​​គេ​និយាយ​ថា ‘Come on, Come on Doggie’…”។ គ្រូ​ជំនួយ​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស វ័យ​៤០​ឆ្នាំ​រូប​នេះ បញ្ជាក់​បន្ថែម៕

 

-ចុចអាន៖ Neville និង Giggs ឲ្យ​ជន​អ​នា​ថា​ស្នាក់​នៅ​សណ្ឋាគារ​របស់​ខ្លួន​ដោយ​មិន​យក​ប្រាក់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror