Barcelona ប្រឆាំង​​ការ​ពិន័យ​របស់ UEFA រឿង​អ្នក​គាំទ្រ​លើក​ទង់ជាតិ Catalan

Barcelona ប្រឆាំង​​ការ​ពិន័យ​របស់ UEFA រឿង​អ្នក​គាំទ្រ​លើក​ទង់ជាតិ Catalan

ក្លិប​បាល់ទាត់ FC Barcelona បាន​ប្ដេជ្ញា​ប្រើ​គ្រប់​វិធី​ផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​ការ​ដាក់​ពិន័យ ២៩០០០ផោន ​របស់ UEFA ទៅ​លើ​រឿង​ដែល​អ្នក​គាំទ្រ​របស់​ខ្លួន​លើក​ទង់​ជាតិ Catalan ក្នុង​ការ​ប្រកួត Champions League ពូល E ទល់នឹង ក្រុម Bayer Leverkusen កាល​ពី​ខែ​កញ្ញា។

 

Barcelona ប្រឆាំង​​ការ​ពិន័យ​របស់ UEFA រឿង​អ្នក​គាំទ្រ​លើក​ទង់ជាតិ Catalan

 

Barca ធ្លាប់​រង​ទណ្ឌ​កម្ម​ស្រដៀង​គ្នា​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​កក្កដា ដែល​កាល​ណោះ​ក្លិប​ត្រូវ​ពិន័យ​ជា​ប្រាក់ ២២០០០ផោន ដោយ​សារ​តែ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League ក្នុង​ទីក្រុង Berlin ក្រុម​អ្នក​គាំទ្រ​បាន​លើក​ទង់​ និង​ពាក្យ​ស្លោក​មួយ​ចំនួន​បង្ហាញ​ពី​ការ​គាំទ្រ​ឯក​រាជ្យ​ភាព​របស់ Catalan។

 

លោក Jordi Mestre​ អនុ​ប្រធាន​ក្លិប បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា Barca នឹង​ប្តឹង​ឧទ្ធរណ៍​លើ​ការ​ដាក់​ពិន័យ ២៩០០០ផោន របស់ UEFA ហើយ​បើ​សិន​ជា​ចាំ​បាច់ ​ក្លិបនឹង​ប្តឹង​ទៅ តុលាការ​សិទ្ធ​មនុស្ស​របស់​អឺរ៉ុប ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Strasbourg ជា​បន្ត​ទៀត។​

 

គណៈ​កម្មការ​វិន័យ​របស់ UEFA បាន​ចោទ Barcelonaថា​បាន​រំលោភ​លើ​មាត្រា១៦ (2) (e) នៃ​បទ​បញ្ញត្តិ​ដែល​ហាមឃាត់​ការ​ប្រើ​ប្រាស់​កាយ​វិការ​​ ពាក្យសម្ដី​​ វត្ថុ​ផ្សេងៗធ្វើ​ជា​សារ ដែល​មិន​ពាក់​ព័ន្ធ​ជាមួយ​ការ​ប្រកួត​កីឡា ជា​ពិសេស​គឺ​សារ​មាន​ទំនោរ​លើ​នយោបាយ, មនោគមវិជ្ជា, សាសនា, ​ការ​ប្រឆាំង និងបង្ក​រឿង​ជា​ដើម៕

 

Barcelona ប្រឆាំង​​ការ​ពិន័យ​របស់ UEFA រឿង​អ្នក​គាំទ្រ​លើក​ទង់ជាតិ Catalan

 

ចុចអាន៖ ភាព​យន្ត​​​​រឿង​ពិត​ពី​​ក្លិប​​ Barcelona ចេញ​ Trailer ហើយ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail