ចេញ​ឈ្មោះ​បេក្ខភាព​ដណ្ដើម​ពាន Ballon d’Or ២៣នាក់​ហើយ


ចេញ​ឈ្មោះ​បេក្ខភាព​ដណ្ដើម​ពាន Ballon d’Or ២៣នាក់​ហើយ

បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ឬ FIFA Ballon d’Or ឆ្នាំ​២០១៥ បាន​ចេញ​ឲ្យ​ដឹង​ហើយ ដែល​ក្នុង​នោះ​កីឡាករ​មក​ពី​ក្រុម Bayern Munich, Real Madrid និង Barcelona មាន​កីឡាករ​ជាប់​ច្រើន​ជាង​គេ។

 

ចេញ​ឈ្មោះ​បេក្ខភាព​ដណ្ដើម​ពាន Ballon d’Or ២៣នាក់​ហើយ

 

កីឡាករ​ទាំង​២៣នាក់​នោះ មាន​ដូច​ខាង​ក្រោម៖

 

Sergio Agüero (Argentina/Manchester City), Gareth Bale (Wales/Real Madrid), Karim Benzema (France/Real Madrid), Cristiano Ronaldo (Portugal/Real Madrid), Kevin De Bruyne (Belgium/VfL Wolfsburg/Manchester City), Eden Hazard (Belgium/Chelsea), Zlatan Ibrahimović (Sweden/Paris Saint-Germain), Andrés Iniesta (Spain/FC Barcelona), Toni Kroos (Germany/Real Madrid), Robert Lewandowski (Poland/FC Bayern Munich), Javier Mascherano (Argentina/FC Barcelona), Lionel Messi (Argentina/FC Barcelona), Thomas Müller (Germany/FC Bayern Munich), Manuel Neuer (Germany/FC Bayern Munich), Neymar (Brazil/FC Barcelona), Paul Pogba (France/Juventus), Ivan Rakitić (Croatia/FC Barcelona), Arjen Robben (Netherlands/FC Bayern Munich), James Rodríguez (Colombia/Real Madrid), Alexis Sánchez (Chile/Arsenal), Luis Suárez (Uruguay/FC Barcelona), Yaya Touré (Côte d’Ivoire/Manchester City), Arturo Vidal (Chile/Juventus/FC Bayern Munich)។

 

សម្រាប់​ពាន​២០១៥​នេះ គឺ​គេ​មើល​លើ​ស្នាដៃ​នៃ​កីឡាករ​ទាំង​អស់ មិន​ថា​នៅ​ក្លិប​ ឬ​ក្រុម​ជម្រើស​ជាតិ​នោះ​ទេ ចាប់​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ ២០ វិច្ឆិកា ឆ្នាំ​២០១៥។ អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ដល់​បេក្ខភាព​ទាំង​២៣នាក់ គឺ​គ្រូ​បង្វឹក និង​ប្រធានក្រុម​នៃ​ក្រុមជម្រើសជាតិ​ទាំង​អស់​ក្នុង​លោក រួម​ជាមួយ​អ្នក​​សារព័ត៌មាន​អន្តរជាតិ​ ដែលជ្រើសរើស​ដោយ​ទស្សនាវដ្ដី France Football។

 

អ្នក​ឈ្នះ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦។ សម្រាប់​ប្រិយមិត្ត​ គិត​ថា​កីឡាករ​រូប​ណា​នឹង​ឈ្នះ?

 

ដោយ៖ សុវត្ថិ

ប្រភព៖ fifa