មាន​ជនសង្ស័យ១០នាក់​ដែល​ពាក់ព័ន្ធ​រឿង​កាប់​ឈើ​នៅ​កោះ​កេរ

សៀមរាប៖ ក្រោយ​ស៊ើបអង្កេត​មួយរយៈ​មក អាជ្ញាធរ​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ដែល​លួច​កាប់​ដើមឈើ ដែលមាន​វ័យ​ចំណាស់​នៅក្បែរ​តំបន់​រមណីយដ្ឋាន​កោះ​កេរនោះបាន​ហើយ។ យ៉ាងហោចណាស់​មាន​ជន​សង្ស័យ​ចំនួន ១០នាក់​ដែល​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​បន្ថែម ដើម្បី​ដាក់បន្ទុក។

លោក ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បាន​អះអាងថា អាជ្ញាធរ​បានកំណត់​មុខសញ្ញា​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​ករណី​កាប់​ដើមឈើ​នៅ​រមណីយដ្ឋាន​កោះ​កេរនោះបាន​ហើយ។ តាម​ការបញ្ជាក់​របស់​លោក ឈាន រដ្ឋា ដើមឈើ​ដែល​ជនល្មើស​លួច​កាប់​នោះ រួមមាន​ដើម​បេង​មួយ​ដើម និង​ធ្នង់​ចំនួន២ដើម។
មាន​ជនសង្ស័យ១០នាក់​ដែល​ពាក់ព័ន្ធ​រឿង​កាប់​ឈើ​នៅ​កោះ​កេរ

លោក ឈាន រដ្ឋា បញ្ជាក់បន្ថែម៖« ការកាប់​មាន​ពីរលើក។ ទីមួយ​ថ្ងៃទី១០ តុលា ជនល្មើស​បាន​លួច​កាប់​ដើម​បេង ដែលមាន​មុខកាត់​ប្រមាណ ៧៥សង់ទីម៉ែត្រ និង​ធ្នង់​មានមុខ​កាត់ ៦០ សង់ទីម៉ែត្រ។ កាប់​លើក​ទី​ពីរ យប់​ថ្ងៃទី១៣ គឺ​ដើម​ធ្នង់ ដែលមាន​មុខកាត់​ប្រមាណ ៧០សង់ទីម៉ែត្រ»។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ដើមឈើធំៗក្នុង​រមណីយដ្ឋាន​ប្រាសាទកោះកេរ ត្រូវគេ​លួច​កាប់។ ជាច្រើនលើក​មកហើយ ដែល​ជនល្មើស​តែង​ឆ្លៀត​ឳ​កាស លួច​កាប់ ពេល​ក្រុម​ល្បាត​ឈប់សម្រាក ក្នុង​រដូវ​បុណ្យទានម្តង។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក រដ្ឋា។

គួរ​បញ្ជាក់ថា ក្រុម​ល្បាត​ព្រៃឈើ​របស់​អាជ្ញាធរ​អប្សរា នៅ​រមណីយដ្ឋាន​ប្រាសាទកោះកេរ ដែល​ស្ថិតនៅ​ភូមិ​កោះ​កេរ្តិ៍ ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ មាន​ចំនួន ១៧នាក់ ហើយ​នៅពេល​យប់ ជា​ភារកិច្ច​របស់​ប៉ូលិស​បេ​តិក​ភ័​ណ្ឌ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?