លោកយ៉ែម បុញ្ញឫទ្ធិថា សំដីរបស់លោក​មិន​ឆ្ពោះ​ទៅ​រក​បុគ្គល​ណាមួយ​ទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិបានថ្លែងថា ការអធិប្បាយរបស់លោកនោះ មិនសំដៅទៅលើបុគ្គលណាម្នាក់នោះទេ។
ការចេញមកឆ្លើយតបភ្លាមៗនេះបានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានចេញប្រតិកម្មធ្ងន់ៗ ចំពោះការអធិប្បាយរបស់លោកក្នុងហ្វេសប៊ុក ឲ្យអ្នកនយោបាយបើកចិត្តឲ្យទូលាយ ក្នុងការទទួលយកមតិរិះគន់ពីគ្រប់មជ្ឈដ្ឋាន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ក្នុងកិច្ចប្រជុំរដ្ឋសភា។

លោកបញ្ជាក់ថា «ខ្ញុំគិតថា មិនមានអ្វីសំខាន់ទេ ពីព្រោះខ្ញុំអត្ថាធិប្បាយ មិនសម្តៅទៅលើនរណា ឬបុគ្គលណានោះទេ បើទោះបីជានៅក្នុងគណបក្ស ក៏ខ្ញុំមិនបានបង្ហាញចំពោះបុគ្គលណានោះដែរ ហើយការរិះគន់របស់ខ្ញុំ ក្នុងនាមប្រជាពលរដ្ឋធ្វើយ៉ាងម៉េច ដើម្បីតែផលប្រយោជន៍សង្គមជាតិតែប៉ុណ្ណោះ»៕