Neville និង Giggs ឲ្យ​សណ្ឋាគារ​ដល់​ជន​គ្មាន​ផ្ទះសម្បែង​នៅ ក្នុង​រដូវរងារ

ប្រជាជន​ប្រមាណ ៣០ នាក់ ដែល​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ និង​បានមក​បោះជំរំ​មុខ​អគារ​ទទេ​មួយ ជា​កម្មសិទ្ធិ​របស់​អតីត​កីឡាករ​របស់​បិសាច​ក្រហម Manchester United ត្រូវបាន​អនុញ្ញាត​ឲ្យ​ពួកគេ​ស្នាក់​នៅក្នុង​សម្រាប់​រដូវរងារ​ខាងមុខ។

Neville-and-Giggs

លោក Gary Neville និង Ryan Giggs កំពុងធ្វើការ​ជួសជុល​អគារ ដែលជា​អតីត​អគារ​ទីផ្សារ​មូលប័ត្រ នៅ​កណ្តាល​ទីក្រុង Manchester City ឲ្យ​ទៅជា សណ្ឋាគារ​ស្នាក់នៅ​ល្អ​ប្រណីត​មួយ។

សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​ឈ្មោះ Wesley Hall បាន​ប្រាប់​សារព័ត៌មាន BBC ថា លោក​បាន​និយាយ​ជាមួយនឹង​លោក Neville តាម​ទូរស័ព្ទ និង​ត្រូវបាន​ប្រាប់​មកវិញ​ថា អ្នក​គ្មាន​ផ្ទះសម្បែង​ទាំងនោះ​អាច​ស្នាក់​នៅក្នុង​អគារ រហូតដល់​ខែកុម្ភៈ ឆ្នាំក្រោយ នៅពេលដែល​អគារ​នោះ​នឹង​ចាប់ផ្តើម​ដំណើរការ។

លោក​បន្តថា «លោក​បាន​និយាយ​មក​ខ្ញុំ​ថា ខ្ញុំ (Neville) មិនមាន​បញ្ហា​អ្វី​ទេ​ជាមួយនឹង​ការ​ស្នាក់នៅ​នោះ ជួយ​ថែរក្សា​អគារ និង​គោរព​ដល់​អគារ​ផង​ទៅ»។ «ការផ្តល់​កន្លែង​ស្នាក់នៅ​ដល់​ជន​គ្មាន​ផ្ទះ​នៅ គឺជា​រឿង​ល្អ​មួយ»។

Hotel

គម្រោង​កែប្រែ​អគារ​ផ្សារ​មូលប័ត្រ ដែល​ស្ថិតនៅ​ផ្លូវ Norfolk ជា​សណ្ឋាគារ​ប្រណិត​មាន ៣៥បន្ទប់ ត្រូវបាន​អនុញ្ញាត​កាល​ពី​ដើម​ឆ្នាំនេះ ដែល​អតីត​កីឡាករ Man United គឺ​លោក Neville និង Giggs ជា​អ្នកផ្តល់​ថវិកា។ អគារ​នេះ​ពួកគេ​ទាំងពីរ​ទិញ​ក្នុងតម្លៃ ១.៥ លាន​ផោន៕ ប្រភព BBC