លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

លោក​តា​ពិការ​ជើង​​វ័យ៧២​ឆ្នាំ​ម្នាក់​ បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ ដោយសារ​ក្ដី​ស្រឡាញ់​មិន​ងាករេរបស់​លោក​តា​ចំពោះ​លោក​យាយ​ជា​ភរិយា បើ​ទោះ​បី​​លោកយាយ​ដេក​ឈឺ​នឹង​កន្ទេល​ ដើរ​មិន​រួច​អស់ជាង​១០ឆ្នាំ​ក៏ដោយ ក៏​លោក​តា​នៅ​មើល​ថែ​ទាំ​ជាប់​ជានិច្ច។ គូ​ស្នេហ៍​វ័យ​ចាស់​ដ៏​ស្មោះស្ម័គ្រ​នេះ រស់​នៅ​ខេត្ត​ហ្សេជាំង ប្រទេស​ចិន។​​

 

លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

​​លោក​តា​​មាន​ឈ្មោះ Sheng Bingzhi បាន​ពិការ​ជើង​ខាង​ស្ដាំ​ក្នុង​គ្រោះ​ថ្នាក់​ការ​ងារ​​ ​តាំង​ពី​​អាយុ ១៧ឆ្នាំ។ បែប​នេះ​ក្ដី លោក​តា​ដែល​នៅ​កម្លោះ​ពេល​នោះ នៅ​តែ​អាច​​អន្ទង​ចិត្ត​លោក​យាយ​ឲ្យ​ស្រលាញ់​​​​ រហូត​លោក​ទាំង​ពីរ​​បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​១០ឆ្នាំ​បន្ទាប់។

 

៣០​ឆ្នាំ​ក្រោយ​រៀបការ​ គ្រោះ​ថ្នាក់​ចរាចរ​មួយ​​បាន​កើត​ឡើង​ម្ដង​ទៀត ដែល​ធ្វើ​ឲ្យ​លោក​យាយ​ខូច​សរសៃ​​ ដើរ​ និង​​ធ្វើ​ចលនា​ពុំ​រួច​តាំង​ពី​ពេល​នោះ​មក។ អ្វី​ដែល​​គួរ​ឲ្យ​សរសើរ​នោះ គឺ​លោក​តា​មិន​បណ្ដោយ​ឲ្យ​​សេចក្ដី​ទុក្ខ​ទាំង​នេះ​ដឹក​មុខ​គ្រួសារ​គាត់​ នាំ​ទៅ​រក​ភាព​អស់សង្ឃឹម​ឡើយ។

 

រយៈពេល​ជាង ១១ឆ្នាំ​កន្លង​ទៅ ពោល​ចាប់តាំង​ពី​ថ្ងៃ​យាយ​ជួប​គ្រោះ​ថ្នាក់ លោក​តា​បាន​សម្រេច​លះបង់​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ទាំង​អស់ ដើម្បី​មើល​ថែ​លោក​យាយ​ជា​ប្រពន្ធ។

 

រឿង​រ៉ាវ​ទាំង​អស់​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​នៅ​ចិន​ដ៏​ច្រើន​នាក់ ​​អំពាវ​នាវ​ដល់​សប្បុរសជន និង​រដ្ឋាភិបាល​ ដើម្បី​ជួយ​លោក​តា​ លោក​យាយ​ទាំង​២៕

 

 លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

ចុច​អាន៖ និស្សិត​បញ្ចប់​ការ​សិក្សា​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង​ឪពុក​ជា​អ្នក​បើក​ឡាន​សំរាម

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV News