ពិបាកចិត្ត ឡើងគីឡូស្រឺតៗ និងស្បែកមិនស្អាត ក្រោយសម្រាលកូន មែនទេ អ្នកម្តាយវ័យក្មេងនេះ ប្រាប់តិចនិកល្អៗទៅអ្នកបាន!

ភ្នំពេញ៖ មនុស្សស្រីភាគច្រើន​តែង ខ្វល់ខ្វាយ និងពិបាកចិត្តយ៉ាងខ្លាំង ពេលសម្រាលកូនរួច ដែលធ្វើឲ្យ រូបសម្ផស្ស​ និងរាងរបស់ពួកគេ មិនស្អាត និងធាត់ខ្លាំង។ ហើយក៏មានអ្នកម្តាយមួយចំនួន បានប្រើប្រាស់ថ្នាំលេប រឺក៏ផលិតផលផ្សេងៗ ដើម្បីឲ្យរូបរាងត្រឡប់ មករកសភាពដើមវិញ។ ប៉ុន្តែសម្រាប់ថ្ងៃនេះ ប្រិយមិត្តនឹងទទួលបាន គំនិតថ្មីៗ ព្រោះខ្មែរឡូតនឹងជម្រាបប្រាប់ពីវិធីល្អៗ ទទួលបានពីបងស្រីម្នាក់ ក្នុងការថែរក្សាសម្ផស្ស និងរូបរាងរបស់ខ្លួន ឲ្យនៅតែស្លីមស្រឡូនស្អាត បន្ទាប់ពីសម្រាលកូនរួច ។

ជួបជាមួយបងស្រី នីន អាយុ២៦ឆ្នាំ គាត់បានចែករំលែកបទពិសោធន៍មួយចំនួន ដល់ខ្មែរឡូតថា "សព្វថ្ងៃនេះ បងមានកូន២នាក់ហើយ ប្រុស១ និងស្រី១។ កាលពីបងពរពោះកូនស្រី គឺធាត់ខ្លាំងណាស់អូន រហូតទៅដល់ ៦៩គីឡូ ដែលមិនគួរឲ្យជឿនឹងខ្លួនឯង ថា​ធាត់បែបនេះសោះ។ ហើយពេលកើត កូនស្រីតូចរបស់បង បានប៉ុន្មានខែ បងក៏ស្រកបាន៣ ទៅ៤គីឡូ គឺនៅសល់៦៥គីឡូអីហ្នឹង។ តែបងព្យាយាមធ្វើឲ្យរូបរាងរបស់បង ត្រឡប់មកដូចពីមុនវិញឲ្យបាន រហូតសព្វថ្ងៃនេះ បងអាចធ្វើបានពិតមែន ដែលទម្ងន់របស់បង ត្រឹមតែ៤៩គីឡូទេ"។ 

@ សម្រាប់បងស្រី នីន បានប្រាប់មកខ្មែរឡូត ពីវីធីថែរក្សាសម្ផស្ស រូបរាង និងក្បាលពោះ​ ក្រោយពេលសម្រាលកូនទៀតថា៖

ចំពោះវិធីថែរាង ឲ្យនៅតែស្រឡូនស្អាត គឺបងស្រីនីន បានឲ្យដឹងថា​ គឺរូបគាត់ មិនតមអាហារខ្លាំងក្លានោះទេ ខ្លាចប៉ះពាល់ដល់សុខភាពកូន គឺរូបគាត់ញ៉ាំអាហារ៣ពេលធម្មតា គ្រាន់តែញ៉ាំបាយតិច តែសំលដែលមានជាតិទឹក និងបន្លែ គាត់ញ៉ាំឲ្យច្រើន ដើម្បីអាចប៉ូវកម្លាំងបាន។ ហើយសាច់ណា ដែលសម្បូរជាតិខ្លាញ់ ក៏រូបគាត់មិនសូវញ៉ាំប៉ុន្មានដែរ។

ជាពិសេស សម្រាប់ទស្សនៈរបស់គាត់គឺ គាត់ឲ្យកូនបៅទឹកដោះខ្លួនឯង ជាងបៅទឹកដោះគោ ព្រោះថាទី១ ជួួយឲ្យសារធាតុចិញ្ចឹមទាំងឡាយដែលមានក្នុងរាងកាយរបស់គាត់ បានផ្តល់ឲ្យទៅកូន និងទី២ ទម្ងន់របស់គាត់ ក៏អាចស្រកគីឡូខ្លះផងដែរ ព្រោះកូន បានស្រូបជីវជាតិពីគាត់មួយចំនួនផងដែរ។

ក្នុងនោះដែរ បងស្រី នីន ប្រាប់បន្ថែមថា ចំនុចសំខាន់ ដែលធ្វើឲ្យរាងស្អាត និងស្រកខ្លាញ់នោះ គឺគាត់ឧស្សាហ៍ឆ្ពង់ ព្រោះថាវាអាចកច្ចាត់ជាតិពុល និងជាតិខ្លាញ់ ចេញពីរាងកាយយើងបាន ហើយស្បែកចាំស្អាតទៀតផង។ បើយើងឧស្សាហ៍អនុវត្ត គឺកាន់តែប្រសើរ ផងដែរ។ បងស្រីនីន បានបន្តថា រូបគាត់ មិនទាន់ហ៊ានហាត់ប្រាណទេ ព្រោះទើបសម្រាលកូនស្រីពៅ ទើបតែប៉ុន្មានខែប៉ុណ្ណោះ ខ្លាចទាស់សរសៃ ដូច្នេះគាត់ ព្យាយាមតមអាហារតិចៗ  ដើម្បីឲ្យរាងស្អាតវិញ។

បងស្រីនីនបាននិយាយថា "ក្បាលពោះ វាពិតជាសំខាន់ ពេលយើងស្លៀកពាក់សម្លៀកបំពាក់រឹបៗ ដូច្នេះ យើងត្រូវតែ ធ្វើឲ្យក្បាលពោះរាបស្មើ។ សម្រាប់បង គឺបានយកថ្ម​ដុត មកដាក់លើពោះរបស់បង ដើម្បីជួួយឲ្យ ក្បាលពោះរាបស្មើ តែវិធីនេះ គួរតែឧស្សាហ៍ធ្វើបន្តិច ទើបឃើញលទ្ធផល។ ចំពោះការយក ថ្មដុត មកដាក់លើក្បាលពោះ​ វាធ្វើឲ្យស្បែកពោះខ្មៅពិតមែន តែយូរៗទៅលែងអីហើយ។ នេះជាវិធីធម្មជាតិ ដែលធ្វើឲ្យក្បាលពោះ រាបស្មើស្អាត បន្ទាប់ពីសម្រាលកូន"

" សម្រាប់ការថែរក្សាស្បែក គឺរូបបង បានលាបស្រាព្រលៃលើស្បែក ពេលទៅឆ្ពង់ម្តងៗ ព្រោះវាជួួយឈាមរត់ស្រួល និងធ្វើឲ្យស្បែកសម៉ត់រលោង មិនជ្រីវជ្រួញផងដែរ។ ការព្យាយាមធ្វើបែបនេះ ឲ្យបានច្រើនដង វានឹងធ្វើឲ្យ ស្បែករបស់យើង ស្អាត ដោយមិនចាំបាច់អស់លុយ ទៅទិញផលិតផលថ្លៃៗនោះទេ ហើយណាមួួយ ព្រលៃជាសារធាតុធម្មជាតិ ដូច្នេះវាមិនប៉ះពាល់ដល់សុខភាពស្បែករបស់យើងនោះទេ។ ហើយបង ក៏ឧស្សាហ៍ទទួលទាន ថ្នាំខ្មែរផងដែរ ដើម្បីជួួយស្បែកយើង មិនជ្រីវជ្រួញ មិនយារ។ ការមានកូន វាពិបាក ក្នុងការថែរក្សាសម្ផស្ស ឲ្យដូចដើម តែបើយើងព្យាយាម វានឹងហុចផលឲ្យយើងជាក់ជាមិនខាន"។ នេះបើតាម បងស្រីនីន និយាយ។

ដោយសារតែឃើញរូបរាងដ៏ស្លីមស្រឡូន របស់បងស្រីនីន គឺមានមនុស្សស្រីភាគច្រើន តែងតែសួរពីតិចនិក ក្នុងការថែរក្សារាង បន្ទាប់ពីសម្រាលកូន តែពេលខ្លះ រូបគាត់បានប្រាប់ពួកគេថា​ គាត់តែងអនុវត្ត​វិធីសាស្រ្ត ធម្មជាតិប៉ុណ្ណោះ ប៉ុន្តែអ្នកខ្លះ ក៏នៅតែមិនជឿទេ ព្រោះគិតថា រូបគាត់ប្រហែលប្រើប្រាស់ថ្នាំសម្រកហើយ ទើបធ្វើឲ្យរាងគាត់ស្លីមលឿនបែបនេះ។

ជាចុងក្រោយ បងស្រីនីន បានឲ្យដឹងថា រូបគាត់មិន មែនជាអ្នកឯកទេស ខាងថែរក្សារាង រឺក៏សម្ផស្សអ្វីនោះទេ តែគ្រាន់តែគាត់ ចង់ចែករំលែក នូវគន្លឹះល្អៗ ដើម្បីឲ្យរូបរាងស្រឡូនស្អាត ទៅដល់អ្នកម្តាយ បន្ទាប់ពី សម្រាលកូនរួច។ ហើយរូបគាត់ ក៏បានសំនូមពរដែលថា "សូមអ្នកម្តាយទាំងអស់ កុំព្យាយាមសម្រកទម្ងន់ ដោយការប្រើប្រាស់ថ្នាំ វាអាចប៉ះពាល់ដល់សុខភាពកូន ហើយណាមួយ វិធីធម្មជាតិ ក្នុងការធ្វើឲ្យរាងស្អាត មានច្រើនណាស់ យើងអាចជ្រើសរើសយកវិធីមួយណា ដែលសមស្របសម្រាប់ខ្លួនយើង មកអនុវត្តបាន ដែលវាមិនប៉ះពាល់​ដល់សុខភាពយើង និងសុខភាពកូនផងដែរ"

ចុះសម្រាប់ប្រិយមិត្តខ្មែរឡូត មានយោបល់យ៉ាងណាដែរ​?

ពិបាកចិត្ត ឡើងគីឡូស្រឺតៗ និងស្បែកមិនស្អាត ក្រោយសម្រាលកូន មែនទេ អ្នកម្តាយវ័យក្មេងនេះ ប្រាប់តិចនិកល្អៗទៅអ្នកបាន!
ពិបាកចិត្ត ឡើងគីឡូស្រឺតៗ និងស្បែកមិនស្អាត ក្រោយសម្រាលកូន មែនទេ អ្នកម្តាយវ័យក្មេងនេះ ប្រាប់តិចនិកល្អៗទៅអ្នកបាន!
ពិបាកចិត្ត ឡើងគីឡូស្រឺតៗ និងស្បែកមិនស្អាត ក្រោយសម្រាលកូន មែនទេ អ្នកម្តាយវ័យក្មេងនេះ ប្រាប់តិចនិកល្អៗទៅអ្នកបាន!
ពេលទម្ងន់របស់បងស្រី នីន ឡើងទៅដល់៦៩គីឡូ ពេលពរពោះកូនស្រី

ពិបាកចិត្ត ឡើងគីឡូស្រឺតៗ និងស្បែកមិនស្អាត ក្រោយសម្រាលកូន មែនទេ អ្នកម្តាយវ័យក្មេងនេះ ប្រាប់តិចនិកល្អៗទៅអ្នកបាន!
ពិបាកចិត្ត ឡើងគីឡូស្រឺតៗ និងស្បែកមិនស្អាត ក្រោយសម្រាលកូន មែនទេ អ្នកម្តាយវ័យក្មេងនេះ ប្រាប់តិចនិកល្អៗទៅអ្នកបាន!
បន្ទាប់ពីសម្រាលកូនស្រីរួច ទម្ងន់របស់គាត់ត្រឹមតែ ៤៩គីឡូ

ពិបាកចិត្ត ឡើងគីឡូស្រឺតៗ និងស្បែកមិនស្អាត ក្រោយសម្រាលកូន មែនទេ អ្នកម្តាយវ័យក្មេងនេះ ប្រាប់តិចនិកល្អៗទៅអ្នកបាន!
ពិបាកចិត្ត ឡើងគីឡូស្រឺតៗ និងស្បែកមិនស្អាត ក្រោយសម្រាលកូន មែនទេ អ្នកម្តាយវ័យក្មេងនេះ ប្រាប់តិចនិកល្អៗទៅអ្នកបាន!
ក្រុមគ្រួសាររបស់ បងស្រីនីន

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត