អ្នក​អាច​ចែក​រំលែក​រូប​ភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 Edge+ និង Note5

អ្នក​អាច​ចែក​រំលែក​រូប​ភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 Edge+ និង Note5

ការ​ចែក​រំលែក​រូបភាព ​និង​វីដេអូ​នៅ​តាម​បណ្តាញ​សង្គម​កំពុង​មាន​ការ​ពេញ​និយម​បំផុត​ពេល​បច្ចុប្បន្ន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​ចង់​បាន​នូវ​រូប​ភាព​និង​វីដេអូកាន់​តែ​ស្អាត​ហើយ​មាន​ភាព​ប្លែក​ពី​គេ។

 

ជាមួយ Galaxy S6 edge+  និង Galaxy Note5 ដែល​មាន​បំពាក់​កាមេរ៉ា​ទំនើប​ជាង​គេ​បំផុត​នៅ​ក្នុង​ចំណោម​ស្មាត​ហ្វូន​នា​ពេល​បច្ចុប្បន្ន លោក​អ្នក​អាច​ថត​រូបភាព​កាន់​តែ​ស្អាត នៅ​គ្រប់​ពេល​វេលា​និង​ទីកន្លែង ហើយ​មាន​កម្មវិធី​ដែល​អាច​កាន់​បន្ថយ​រំញ័រ​របស់​រូបភាពទាំង​កាមេរ៉ា​មុខ និង​ក្រោយ។  បន្ថែម​ពី​នេះ​ទៀត Galaxy S6 edge+ និង Galaxy Note 5 ក៏​មាន​កម្មវិធី​ល្អៗ​ដែល​អាច​ឲ្យ​លោក​អ្នក​បង្កើត​វីដេអូ​ និង​កែ​រូបភាពតាម​ការ​ចូល​ចិត្ត​កាន់​តែ​ប្រសើរ​ជាង​មុន។

 

ការ​ផ្គុំ​វីដេអូ៖

 

បង្កើត​ភាព​ច្នៃ​ប្រឌិត​ទៅ​លើ​រូប​ភាព​របស់​អ្នក ក្រៅ​ពី​ការ​ផ្គុំ​រូប​ភាព​ជា​ច្រើន​ចូល​គ្នា​បាន​ក្លាយ​ជា​ការ​ពេញ​និយម ដោយ​ធ្វើ​ឲ្យ​រូប​ភាព​របស់​អ្នក​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិត និង​គួរ​ឲ្យ​ចង់​ចែក​រំលែក ហើយ​ពេល​នេះ​អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា​ជាមួយ​ការ​ដាក់​វីដេអូ​ជា​ច្រើន​ចូល​គ្នា​បា​នផង​ដែ​រតាម​រយៈ Video Collage ។ Video Collage មាន​មុខងារ​បី​យ៉ាង ផ្តល់​ការ​កម្សាន្ត​ប្លែកៗ​គ្នា ដែល​ងាយ​ស្រួល​ប្រើ​ប្រាស់។ Collage អាច​ឲ្យ​អ្នក​ដាក់​វីដេអូ​ច្រើន​បញ្ចូល​គ្នា ហើយ​ទស្សនា​ក្នុង​ពេល​ដំណាល​គ្នា។ Series អាច​ឲ្យ​អ្នក​ដាក់ និង​មើល​វីដេអូ​ជា​ច្រើន​បន្ត​បន្ទាប់​គ្នា។ចំណែក Slow Motion អាច​ឲ្យ​អ្នក​ថត​វីដេអូ​មួយ​ហើយ​បំបែក​វីដេអូ​នេះ​ជា​ផ្នែក​ផ្សេងៗ ហើយ​លោក​អ្នក​អាច​ទស្សនា​វីដេអូ​ជាមួយ​នឹង​ល្បឿន​រូប​ភាព​យឺត​ឬ​លឿន​តាម​តម្រូវ​ការ។ ជម្រើស​ទាំង​នេះ ងាយ​ប្រើ​ប្រាស់ និង​លឿន​ទៀត​ផង។
អ្នក​អាច​ចែក​រំលែក​រូប​ភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ  Galaxy S6 Edge+ និង Note5
ការផ្សាយបន្តផ្ទាល់៖

 

Galaxy S6 edge+ និង the Galaxy Note5 ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​កម្ម​វិធី​ផ្សាយ​ផ្ទាល់ ដែល​អាច​ឲ្យ​អ្នក​ចែក​រំលែក​នូវ​វីដេអូ​តាម​រយៈ YouTube ។ លោក​អ្នក​អាច​ចែក​រំលែក​វីដេអូ​ជាមួយ​មិត្ត​ភ័ក្តិ​បាន​លឿន និង​ងាយ​ស្រួល  ។​ តាម​រយៈ​កម្ម​វិធី​ផ្សាយ​ផ្ទាល់​លោក​អ្នក​មិន​ចាំ​បាច់ upload វីដេអូ​ហើយ​រង់​ចាំ​ទៀត​នោះ​ទេ  រូប​ភាព​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​មិត្ត​ភ័ក្តិ​ដែល​អ្នក​បាន​កំណត់។ អ្នក​ក៏​អាច​កំណត់​ពេល​ឲ្យ​វីដេអូ​នោះ​បញ្ជូន​ទៅ​មិត្ត​ភ័ក្តិ​របស់​អ្នក តាម​តែ​លោក​អ្នក​ចង់​បាន​ផង​ដែរ។ វា​ជា​បច្ចេក​វិទ្យា​ថ្មី​មួយ​ដែល​អាច​ឲ្យ​លោក​អ្នក​ចែក​រំលែក​នូវ​គំនិត អនុស្សាវ​រីយ៍ និង​ភាព​សប្បាយ​រីក​រាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

 

ថតរូប Selfies កាន់តែស្រស់ស្អាត៖

 

ទាំង Galaxy S6 edge+ និង Galaxy Note5 មាន​កម្មវិធី Beauty face mode ដែល​អាច​ឲ្យ​លោក​អ្នក​ថត​រូប​ភាព​ដែល​ចង់​បាន​ហើយ​ស្អាត។​ដើម្បី​កែ​រូប​ភាព​អ្នក​គ្រាន់​តែ​បើក​កាមេរ៉ា​ខាង​មុខ​ហើយ​ជ្រើស​រើស​នូវ​មុខងារ​ណា​មួយ​ ក្នុង​ចំណោម​មុខងារ​ទំាង​បួន​ដែល​មាន​នៅ​ក្នុង menuដូច​ជា៖ Skin Tone, Large Eyes, Slim Face និង Shape Correction ។
អ្នក​អាច​ចែក​រំលែក​រូប​ភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ  Galaxy S6 Edge+ និង Note5

កម្មវិធីកែរូបភាព៖

Galaxy S6 edge+ និង Galaxy Note5លោក​អ្នក​អាច​កែ​រូប​ភាព​ជាមួយក​ម្មវិធី​ជា​ច្រើន​ដូចជា៖ ផ្គុំ​រូប​ភាព​ កាត់​រូប​ភាព​ កែ​សម្រួល​ពន្លឺ​និង​មាន​កម្ម​វិធី​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ជួយ​លោក​អ្នក​ឲ្យ​មាន​រូប​ភាព​ស្អាតៗ។

 

គំនូរជីវចល៖

 

បន្ថែម​ពី​នេះ​ទៀត​នៅ​មាន​កម្ម​វិធី​ថ្មី​មួយ​ ហៅ​ថា Animateដែល​អាច​ឲ្យ​អ្នក​ចង​រូប​ភាព​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​ទូរសព្ទ​ចូល​គ្នា​បង្កើត​បាន​ជា​រូប​ភាព​មាន​ចលនា។ គ្រប់​ពេល​វេលា​គ្រប់​ទី​កន្លែងGalaxy S6 edge+ និង Galaxy Note5 ជួយ​ឲ្យ​លោក​អ្នក​ងាយ​ស្រួល​ចែក​រំលែក​នូវ​ភាព​សប្បាយ​រីក​រាយ​ជាមួយ​មនុស្ស​សំខាន់​របស់​លោកអ្នក។ជាមួយ​នឹង​បច្ចេក​ទេស​កាមេរ៉ា​ដ៏ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​កម្ម​វិធី​កែ​រូប​ភាព​ដ៏​សម្បូរ​បែប​ សាម​សុង​ជួយ​ឲ្យ​លោក​អ្នក​ចែក​រំលែក​អី្វ​គ្រប់​យ៉ាង​តាម​តែ​លោក​អ្នក​ត្រូវ​ការ។
អ្នក​អាច​ចែក​រំលែក​រូប​ភាព​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ  Galaxy S6 Edge+ និង Note5
កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ Galaxy S6 edge+  និង Galaxy Note5 ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អ៊ីធឺណែត​បោះ ឆ្នោត​ឲ្យ​ជា​ទូរសព្ទ​ដែល​មាន​ការ​ពេញ​និយម​បំផុត​ក្នុង​ប្រទេស​កម្ពុជា ។

 

អំពី​ក្រុម​ហ៊ុន Samsung Electronics co., Ltd
គឺ​ជា​ក្រុម​ហ៊ុន​នាំ​មុខ​គេ​លើ​ពិភព​លោក​ផ្នែក​បច្ចេក​វិទ្យា​ ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទី​កន្លែង។ តាម​រយៈ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវពិភព​ទូរទស្សន៍ ស្មាត​ហ្វូន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថតរូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូ​ទំាង 84 ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក។
ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com

 

អត្ថបទ៖ ពាណិជ្ជកម្ម