ទូរសព្ទ​ iPhone 4 និង 4s បែក​កញ្ចក់​​ក្រោយ​​អាច​សាក​ល្បង​វិធី​នេះ


ទូរសព្ទ​ iPhone 4 និង 4s បែក​កញ្ចក់​​ក្រោយ​​អាច​សាក​ល្បង​វិធី​នេះ

ទូរសព្ទ​ iPhone 4 និង 4s ​គឺ​ជា​ទូរសព្ទ​ដែល​ងាយ​បែក​ជាង​គេ​ក្នុង​ចំណោម​ទូរសព្ទ​ដែល​​ Apple ​បាន​ផលិត​ ​ព្រោះ​​តែ​វា​ផលិត​ឡើង​ពី​កញ្ចក់។ កន្លង​មក​សម្រាប់​ទូរសព្ទ​ដែល​បែក​កញ្ចក់​​ទាំង​សង​ខាង​គេ​ច្រើន​យក​ទៅ​ជួស​ជុល​ថ្មី។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ទូរសព្ទ​បែក​កញ្ចក់​តែ​ផ្នែក​ខាង​ក្រោយ​អាច​សាក​ល្បង​​តាម​វិធី​​កែ​ច្នៃ​ដូច​ខាង​ក្រោម៖​​

​​
​*សម្ភារៈ​ដែល​ត្រូវ​ការ៖

 

ទូរសព្ទ​ iPhone 4 និង 4s បែក​កញ្ចក់​​ក្រោយ​​អាច​សាក​ល្បង​វិធី​នេះ

 

 

-ទូរសព្ទ​ iPhone 4 ពណ៌​ស
-ហ្វឺត​ពណ៌
-ថ្នាំ​ក្រចក​ថ្លា​
-ក្រណាត់​ (សម្រាប់​ជូត​ហ្វឺត)

 

 

១. សម្អាត​ទូរសព្ទ​

អ្នក​ត្រូវ​សម្អាត​ទូរសព្ទ​​ឲ្យ​បាន​ស្អាត​ជា​មុន​ដើម្បី​ប្រាកដ​ថា ​នឹង​មិន​មាន​កម្ទេចកំទី​អំបែង​ ឬ ធូលី​ដី​ជាប់​នឹង​ទូរសព្ទ​

 

២. ប្រើ​ប្រាស់​ហ្វឺត​ពណ៌

 

ទូរសព្ទ​ iPhone 4 និង 4s បែក​កញ្ចក់​​ក្រោយ​​អាច​សាក​ល្បង​វិធី​នេះ

 

 

ប្រើ​ប្រាស់​ហ្វឺត​​គូស​វាស​លើ​​កន្លែង​ដែល​មាន​ស្នាម​ប្រេះ​ស្រាំ​ដោយ​ជ្រើស​ពណ៌​ដែល​អ្នក​ចូល​ចិត្ត​ រួច​ទុក​វា​ឲ្យ​ស្ងួត​រយៈ​ពេល​ប៉ុន្មាន​នាទី​ បន្ទាប់​មក​សឹម​យក​ក្រណាត់​ជូត​​ស្នាម​ហ្វឺត​ដែល​ហៀរ​ចេញ​មក​ក្រៅ

 

 

៣. ប្រើ​ប្រាស់​ថ្នាំ​ក្រចក

 

ទូរសព្ទ​ iPhone 4 និង 4s បែក​កញ្ចក់​​ក្រោយ​​អាច​សាក​ល្បង​វិធី​នេះ

 

ជា​ចុង​ក្រោយ​យក​ថ្នាំ​ក្រចក​ថ្លា​ទៅ​លាប​លើ​កន្លែង​ស្នាម​ប្រេះ​ដែល​បាន​ផាត់​ពណ៌​រួច​ ដើម្បី​កុំ​ឲ្យ​ពណ៌​រសាត់​ចេញ​ និង​ដើម្បី​កុំ​ឲ្យ​​កម្ទេចកំទី​ដែល​សេស​សល់​មុត​ដៃ​របស់​អ្នក។ ទុក​ចោល​ឲ្យ​វា​ស្ងួត​នោះ​ជា​ការ​រួច​រាល់៕​​​​​​

 

 

ចុច​អាន៖ ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Instructables​​​​​​​​​​​​​