សញ្ញាទាំង ៧ចំនុចនេះ បញ្ជាក់ថា គាត់ចង់ដើរចេញ ពីអ្នកហើយ

ជាការពិតណាស់ មនុស្សយើង​គ្រប់គ្នាតែងចង់​បាន ស្នេហា​មួយ ដែលស្ថិតស្ថេរជា​អមតៈ។ ស្របពេល ជាមួយគ្នានោះ ក៏មានស្នេហាមួយចំនួន មិន​អាចគង់​វង្សយូរអង្វែង​ផងដែរ។ ម្យ៉ាងវិញទៀត ដៃគូស្នេហារបស់អ្នក មិនអាចប្រាប់អ្នកដោយបើកចំហបានទេ ថាអ្នកទាំងពីរ នឹងត្រូវចប់គ្នានៅពេលណា តែក៏អាចមានសញ្ញាមួយចំនួន អាចឲ្យយើងដឹងបានមុនខ្លះដែរ។

សញ្ញាទាំង ៧ចំនុចនេះ បញ្ជាក់ថា គាត់ចង់ដើរចេញ ពីអ្នកហើយ

ខាង​ក្រោមជាសញ្ញា ៧យ៉ាង ដែលបញ្ជាក់ថា គាត់ពិតជា​ចង់ដើរចេញ​ពីជីវិតស្នេហា​របស់អ្នក៖

1. មា​នតែអ្នកទេ ដែលតែងរៀបគំរោងណាត់ជួបគ្នា

គាត់មិនមានចំណាប់អារម្មណ៍ ចង់ណាត់ជួបអ្នកទៀតឡើយ តែវាជំនួសដោយហេតុផលជាប់រវល់ ជាមួយហេតុផលផ្សេងៗ។ ប្រសិនបើអ្នក ជាអ្នករៀបចំគំរោងណាត់ជួបគ្រប់ពេល ហើយគាត់តែងតែមិនទទួល ឬប្រកែក វាច្បាស់ណាស់ គឺគាត់ចង់ដើរចេញពីអ្នកហើយ។

2. មិនណែនាំអ្នកឲ្យគ្រួសារគាត់ស្គាល់

វាជាសញ្ញាទូទៅបំផុត ដែលសបញ្ជាក់ថា គាត់មិនបានផ្តោតសំខាន់ ទៅលើទំនាក់ទំនងរបស់អ្នកនោះទេ។​ ដូច្នេះហើយ គាត់មិនចង់ឲ្យគ្រួសាររបស់គាត់ ជាប់ទាក់ទង ឬដឹងលឺអំពីការបែកបាក់រវាងអ្នកទាំងពីរ។

3. គ្មានដំណោះស្រាយ​ពេលមាន​ជម្លោះ

ការដើរ​ចេញពីជម្លោះ​ ជាសញ្ញាមួយ​បញ្ជាក់​ថា គាត់មិន​ចាប់អារម្មណ៏​ ក្នុងការដោះស្រាយ​បញ្ហាជម្លោះនោះ​ឡើយ។ ផ្ទុយទៅ​វិញ គាត់ទុក​អ្នកឲ្យ​ជួបបញ្ហាតានតឹងនោះ តែម្នាក់ឯងទៅវិញ ដែលបង្ហាញថា គាត់លែងខ្វល់ខ្វាយអ្វីទៀតហើយ។

4. លែងមានភាពស្និតស្នាល​

ជីវិតស្នេហា​របស់អ្នក លែង​មានអារម្មណ៏​ស្និតស្នាលជាគ្នាទៀតហើយ។ អ្នក​ដឹងថា គាត់កំពុងតែគេច​ចេញពី​ភាពស្និតស្នាល​ជាមួយអ្នក ហើយ​បង្កើតហេតុ​ផលឆ្កួត​ឡប់ឡើង​មក ដើម្បី​គេច​ចេញ​ពីអ្នកថែមទៀតផង។ ប្រសិនបើអ្នកនិងគាត់ សូម្បីតែ​កាន់ដៃគ្នា​ ក៏លែងមានតទៅទៀត នោះវា​ជាសញ្ញា​គួរឲ្យ​ព្រួយបារម្ភហើយ។

5. មិត្តភក្តិ​របស់គាត់​តែងតែ​​គេចមុខ​​ពីអ្នក

ភ្លាមនោះ​អ្នក​បានដឹង​ថា សូម្បីតែមិត្តភក្តិ​របស់គាត់ ចាប់ផ្តើមនៅឆ្ងាយពីអ្នក។ នេះប្រហែល​ជាពួកគេ ​បានដឹង​ពីមូលហេតុ​ ដែលកំពុង​កើតឡើង រវាងអ្នកនិងគាត់។

6. កុហកសូម្បី​តែជារឿង​តូចតាច

អ្នកដឹងហើយថា ពីមុន​គាត់ធ្លាប់តែជាបុរស ដែល​គួរឲ្យទុកចិត្តបំផុត​ មិន​ថាមាន​រឿងអ្វីនោះទេ តែផ្ទុយទៅវិញ ពេលនេះបែរជាដើរចេញឆ្ងាយពីអ្នកភ្លាមៗ នៅពេលអ្នកសួរដេញដោល សូម្បីតែរឿង​តូចមួយ។

7. ជាប់​រវល់ភ្លាមៗ

គាត់ចាប់ផ្តើមណាត់ជួប​នឹងមិត្តភក្តិរបស់គាត់​ស្ងាត់ៗ លាក់បាំងអ្នក​ញឹកញាប់។ ការណាត់ជួប​ជាមួយអ្នក​ប្រែមកជា ជម្រើស​ចុងក្រោយ សម្រាប់គាត់ទៅវិញ។ ហើយគាត់លើកឡើង​ហេតុផលងាយៗ ប្រសិនបើ​គាត់​មិនចង់​ណាត់ជួប​អ្នក។ នេះជាសញ្ញាសំខាន់​បំផុតមួយ ​បញ្ជាក់​ថា គាត់ចង់ចែក​ផ្លូវជាមួយ​អ្នក៕

ប្រភព៖

កែសម្រួលដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត