រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅ​ស្រុក​សេ​សាន

ស្ទឹងត្រែង: បុរស​វ័យ​៥៥​ឆ្នាំ ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង បន្ទាប់ពី​ជួប​គ្រោះថ្នាក់​បង្កឡើងដោយ​រថយន្ត បើក​បុក​ម៉ូតូ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពេញ​ទំ​ហឹ​ង​កាលពី​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ត្រង់ចំណុច ក្បែរ​ស្នាក់ការ​សន្តិសុខ លេខ​៧៤៤ លើកំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​នខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនរងគ្រោះ​ឈ្មោះ យ៉េន ផាត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំរស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ ម៉ូតូ​១​គ្រឿងម៉ាក ហុងដា សេ​100 ស៊េរី​ចាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុង​ទិស​​ដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​បាន​រថយន្ត​១​គ្រឿង ម៉ាក សាំ​យ៉ុង ១៥​កៅអីបើក​ក្នុងទិសដៅ​ស្របគ្នា មកពី​ក្រោយ បុក​ពេញទំហឹង​​បណ្តាលអោយ​ជនរងគ្រោះ​បាន​ប៉ើង​ចេញ ពី​ម៉ូតូ អូស​ប្រហែលជា ៣០​ម៉ែត្រ ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពី​បើក​បង្ក​ឲ្យ​មាន​គេ​ស្លាប់​រួច អ្នកបើកបរ បាន​ចុះ​គេចខ្លួនបាត់ បន្សល់ទុករថយន្ត​នៅ​និង​កន្លែងកើតហេតុ រួច​សមត្ថកិច្ច​បាន​ចុះមក​វាស់វែង​និង​យក​​ម​ធ្យោ​ទាំងអស់​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សេ​សាន រង់ចាំ​ចាត់ការ​តាមនីតិវិធី​។

រីឯ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ចាត់​ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕R​

រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅ​ស្រុក​សេ​សាន