គណៈកម្មការ​ចម្រុះ​ខេត្តកំពង់ឆ្នាំងអនុវត្ត​ផែនការ​ដេញ​ស្តង់​លក់ដូរ​តាម​មាត់ទន្លេជួប​ភាព​ចម្រូងចម្រាស់​

ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា ​​២០១៥ គណៈកម្មការ​ចម្រុះដឹកនាំ​ដោយលោក ស៊ុន សុវណ្ណ​រិ​ទ្ឋ អភិបាលរង​ខេត្ត លោក​ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង បាន​ដឹកនាំ​សមត្ថកិច្ច​ចុះដេញតូប និង​ស្តង់​លក់ឈើប្ញស្សី និងប្ញស្សី​ពីងពុង នៅ​ចំណុច​មុខ​សាលា​ចិន ស្ថិត​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុងសង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្នុង​ផែ​ត្រី​បណ្តែត​ទឹក រួម​និង​ផែ​លើកដាក់​ទំនិញក៏​ត្រូវ​បណ្តេញ​ឱ្យទៅ​តាំងទី​លំនៅ​ថ្មីផង​ដែរ គឺ​នៅ​ចុង​ទំនប់​អាន​កូ មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពីមុខ​ផ្សារ​ក្រោម ។

​ទោះយ៉ាងណាផែនការ​នេះ​មិន​ទាន់​ទទួលផល​ភ្លាម​ៗ​ឡើយ ដោយសារ​តែ​មានការ​តវ៉ា​ពី​អាជីវករ  ។

ការ​អនុវត្ត​បែប​នេះ គឺ​យោង​តាម​ការប្រជុំ​កាលពីរសៀល​ថៃ្ង​ទី​១៩ ​តុលា ​​២០១៥ របស់​គណៈកម្ម​ការ​ចំរុះ​ខេត្ត ក្រោម​អធិបតីភាព លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្តកំពង់ឆ្នាំង​ស្តី​ពី​ការត្រួតពិនិត្យលទ្ធផល ​និង​សកម្ម​ភាព​នៃ​កា​រប​ម្លា​ស់​ទី​ផ្ទះ​បណ្តែត​ទឹក​ និង​បែរ​ត្រីរបស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមមាត់ទន្លេ​ផ្សារ​ក្រោម​ក្រុង​កំពង់ឆ្នាំងដើម្បី​ខេត្ត​រៀបចំ​ច្រាំង​ទន្លេឱ្យ​មាន​បរិស្ថាន និង​សោ​ភ័ណ​ភាពក្លាយជា​តំបន់​ទេសចរណ៍ និង​ដើម្បី​រៀបចំ​ការ​ជូន​ដំណើរ​ទូកប្រណាំង​របស់​ខេត្តក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កោះ​សន្តិ​ភាព​