​គ្រូ​បង្វឹក​១០នាក់ ​បេក្ខភាពដណ្ដើម​ពាន FIFA World Coach of the Year ២០១៥


​គ្រូ​បង្វឹក​១០នាក់ ​បេក្ខភាពដណ្ដើម​ពាន FIFA World Coach of the Year ២០១៥

បេក្ខភាព​គ្រូ​បង្វឹក​បាល់​ទាត់​ផ្នែក​បុរស​ចំនួន​១០​រូប ដែល​អាច​ឈ្នះ​ពាន​រង្វាន់ FIFA World Coach of the Year  សម្រាប់​ឆ្នាំ២០១៥ បាន​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ។

 

​គ្រូ​បង្វឹក​១០នាក់ ​បេក្ខភាពដណ្ដើម​ពាន FIFA World Coach of the Year ២០១៥

 

សមាសភាព​អ្នក​ដែល​មាន​សិទ្ធ​បោះ​ឆ្នោត​រើស​គ្រូ​បង្វឹក​ប្រចាំ​នេះ គឺ​ដូចគ្នា​ទៅ​នឹង​ការ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ឬ FIFA Ballon d’Or  ដែរ ពោល​គឺ​បោះឆ្នោត​ដោយ​គ្រូ​បង្វឹក និង​ប្រធាន​ក្រុម​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រទេស​និមួយៗ​ រួម​ជាមួយ​អ្នក​​សារព័ត៌មាន​អន្តរជាតិ​៕

 

គ្រូបង្វឹកទាំង១០រូប​នោះ មាន​ដូច​ខាង​ក្រោម៖

 

គ្រូបង្វឹក ដឹកនាំក្រុម សញ្ជាតិ
Massimiliano Allegri Juventus អ៊ីតាលី
Carlo Ancelotti Real Madrid អ៊ីតាលី
Laurent Blanc Paris Saint-Germain បារាំង
Unai Emery Sevilla អេស្ប៉ាញ
Pep Guardiola Bayern Munich អេស្ប៉ាញ
Luis Enrique Barcelona អេស្ប៉ាញ
José Mourinho Chelsea ព័រទុយហ្គាល់
Jorge Sampaoli ជម្រើសជាតិ​ឈីលី អាហ្សង់ទីន​
Diego Simeone Atletico Madrid អាហ្សង់ទីន
Arsène Wenger Arsenal បារាំង

 

ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា FIFA នឹង​ប្រកាស​បេក្ខភាព​៣នាក់​ចុង​ក្រោយដែល​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ ខណៈ​អ្នក​ឈ្នះ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦។ សម្រាប់​ប្រិយមិត្ត​ គិត​ថា​គ្រូ​បង្វឹក​រូប​ណា​នឹង​ឈ្នះ?

 

ចុចអាន៖ ចេញ​ឈ្មោះ​បេក្ខភាព​ដណ្ដើម​ពាន Ballon d’Or ២៣នាក់​ហើយ

 

ដោយ៖ រុន វីរ៉ុត

ប្រភព៖ fifa