កាំភ្លើង​ធំ អាច​បាញ់​​ Bayern ​ឲ្យ​ចាញ់​លើក​ដំបូង​បាន​អត់​យប់​នេះ?

កាំភ្លើង​ធំ អាច​បាញ់​​ Bayern ​ឲ្យ​ចាញ់​លើក​ដំបូង​បាន​អត់​យប់​នេះ?

កាំភ្លើង​ធំ​ Arsenal នឹង​បើក​ទ្វារ​ Emirates Stadium ​ស្វាគមន៍​ក្រុម​​ខ្លាំង​អាល្លឺម៉ង់​ Bayern Munich ​​​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​​ពូល​ F នា​​វេលា​ម៉ោង​០១:៤៥​នាទី​​រំលង​អាធ្រាត្រ​យប់​នេះ។

 

កាំភ្លើង​ធំ អាច​បាញ់​​ Bayern ​ឲ្យ​ចាញ់​លើក​ដំបូង​បាន​អត់​យប់​នេះ?

 

Arsenal បើក​ឆាក​២​ប្រកួត​នៅ​ពូល​ F នេះ​ គឺ​ចាញ់​ទាំង​២​ប្រកួត ស្ថិត​​​នៅ​បាត​តារាង​ រីឯ​ Bayern វិញ ២​ប្រកួត ឈ្នះ​ទាំង​២ ឈរ​កំពូល​តារាង។ ដូច្នេះ​យប់​នេះ កាំភ្លើង​ធំ​ត្រូវ​ការ​ជ័យ​ជម្នះ​ជា​ចាំបាច់​បំផុត ដើម្បី​បន្ត​សង្ឃឹម​ឡើង​​ផុត​វគ្គ​តាម​ពូល​នេះ។

 

​​សម្ដី​អ្នកចាត់ការ៖

 

កាំភ្លើង​ធំ អាច​បាញ់​​ Bayern ​ឲ្យ​ចាញ់​លើក​ដំបូង​បាន​អត់​យប់​នេះ?

 

​Arsène Wenger អ្នកចាត់ការ​ក្រុម​ Arsenal បាន​និយាយ​មុន​ប្រកួត​ធំ​យប់​នេះ​ថា៖ “យើង​មាន​ចំណុច​ខ្លះ ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន ក្នុង​ការ​ប្រកួត​នៅ​អឺរ៉ុប ព្រោះ​យើង​លេង​មិន​ស័ក្ដិសម​នឹង​កម្រិត​របស់​យើង​ទេ នៅ​២​ប្រកួត​មុនៗ។ យើង​​​ធ្លាប់​លេង​ទល់​នឹង​ Bayern និង​ធ្លាប់​ឈ្នះ​ពួកគេ​ម្ដង កាល​ឆ្នាំ​២០១៣ ដូច្នេះ​យើង​​មាន​ជំនឿ និង​ជឿ​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ”។

 

កាំភ្លើង​ធំ អាច​បាញ់​​ Bayern ​ឲ្យ​ចាញ់​លើក​ដំបូង​បាន​អត់​យប់​នេះ?

 

រីឯ​ Pep Guardiola ​អ្នកចាត់ការ​ក្រុម​ Bayern វិញ បាន​និយាយ​ថា៖ “ប្រកួត​នេះ មិន​មែន​មាន​ន័យ​ថា ក្រុម​៦​ពិន្ទុ លេង​ទល់​នឹង​ក្រុម​០​ពិន្ទុ​ទេ។ ពេល​ខ្ញុំ​វិភាគ​លើ​ក្រុម​មួយ ខ្ញុំ​មិន​ដែល​​មើល​លើ​តារាង​ពិន្ទុ​ឡើយ។ យើង​ធ្លាប់​ស្គាល់​គ្នា​ច្រើន​ហើយ រវាង​ Wenger ​និង​ខ្ញុំ។ ខ្ញុំ​ធ្លាប់​ជួប​ក្រុម​របស់​គាត់ ទាំង​កាល​ខ្ញុំ​ដឹក​នាំ​ Barcelona និង​ Bayern។ ពួកគេ​​មាន​សមត្ថភាព ​និង​បច្ចេកទេស​អស្ចារ្យ ហើយ​ជា​ក្រុម ដែល​ពិបាក​លេង​ជាមួយ”។

 

ជើង​កីឡាករ៖

 

កាំភ្លើង​ធំ អាច​បាញ់​​ Bayern ​ឲ្យ​ចាញ់​លើក​ដំបូង​បាន​អត់​យប់​នេះ?

 

​ម្ចាស់​ផ្ទះ​​កាំភ្លើង​ធំ នឹង​អវត្តមាន​​អ្នកចាំទី​ David Ospina (របួស​ស្មា), Rosicky (ជង្គង់) និង​ Welbeck (ជង្គង់)។ ដូច្នេះ​១១​នាក់​ដំបូង របស់​ Arsenal អាច​ជា៖ Cech; Monreal, Mertesacker, Koscielny, Bellerín; Coquelin, Cazorla; Ramsey, Özil, Sánchez; Walcott។

 

កាំភ្លើង​ធំ អាច​បាញ់​​ Bayern ​ឲ្យ​ចាញ់​លើក​ដំបូង​បាន​អត់​យប់​នេះ?

 

ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Bayern វិញ នឹង​ត្រូវ​អវត្តមាន​​កីឡាករ​សំខាន់ៗ​ជា​ច្រើន​ដូច​ជា Benatia (របួស​ភ្លៅ), Badstuber (ភ្លៅ), Götze (ភ្លៅ), Ribéry (ក​ជើង), Vidal (ភ្លៅ) និង​ Robben (របួស​ភ្លៅ)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ ក្រុម​យក្ស​អាល្លឺម៉ង់ អាច​ជា៖ Neuer; Rafinha, Boateng, Martínez, Alaba; Alonso, Thiago Alcántara, Lahm, Müller, Costa; Lewandowski។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

​​ក្រុម​ទាំង​២​នេះ ធ្លាប់​ជួប​គ្នា​៨​ដង​មក​ហើយ ដោយ​ក្នុង​នោះ Bayern ធ្លាប់​ឈ្នះ​៤​ដង Arsenal ឈ្នះ​​២​ដង និង​ស្មើ​២​ដង។ ជំនួប​គ្នា​២​ប្រកួត​ចុង​ក្រោយ​គឺ Bayern ឈ្នះ​ ២-០ នៅ​​ទីក្រុង​ឡុងដុង និង​ស្មើ​គ្នា ១-១ នៅ​ទីក្រុង​ Munich ​កាល​ឆ្នាំ​១៤ វគ្គ​១៦​​ក្រុម​ចុង​ក្រោយ។

 

​២​ប្រកួត​ចុង​ក្រោយ​របស់​កាំភ្លើង​ធំ​គឺ​ឈ្នះ​ ៣-០ ទាំង​២​ប្រកួត ពោល​គឺ​ឈ្នះ​ Manchester United ៣-០ នៅ​ Emirates Stadium និង​ឈ្នះ​ Watford ​៣-០ កាល​ចុង​សប្ដាហ៍​កន្លង​ទៅ​។ រីឯ​ Bayern វិញ គឺ​ឈ្នះ​រហូត​គ្រប់​ការ​ប្រកួត​ទាំង​អស់ តាំង​ពី​បើក​រដូវ​កាល​ថ្មី​មក និង​ក្លាយ​ជា​ក្រុម​ដំបូង​គេ ដែល​ឈ្នះ​ទាំង​​៩​​ប្រកួត​​​នៅ​ Bundesliga ​តាំង​ពី​បើក​រដូវ​កាល​ថ្មី ក្រោយ​ឈ្នះ​ Werder Bremen១-០ កាល​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ទៀត។

 

ព្យាករណ៍​គូ​នេះ​គឺ៖ Arsenal ២-២ Bayern Munich, ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​គួរ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

 

កាំភ្លើង​ធំ អាច​បាញ់​​ Bayern ​ឲ្យ​ចាញ់​លើក​ដំបូង​បាន​អត់​យប់​នេះ?

-ចុចអាន៖ Wenger៖ Arsenal នឹង​សម្រុក​​ ដើម្បី​​បំបាក់ Bayern Munich ​បន្ត​​ជីវិត​នៅ Champions League

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA