ស្នងការ បញ្ជាក់អំពីករណី វាយប្លន់យកទ្រព្យសម្បត្តិ ពីបុរសម្នាក់ នៅ សង្កាត់ទួលសង្កែ, ក្រុមជនល្មើស មិនបានប្រើដាវ និងដំបងនោះទេ

ភ្នំពេញ ៖ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ពី ករណីវាយប្លន់យក ទ្រព្យសម្បត្តិ មានខ្សែក និងកាបូបលុយពីបុរសម្នាក់ ស្ថិតនៅតាម ផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង១៖៥០ នាទីយប់ ឈាន ចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ដោយលោកស្នងការអះអាងថា ក្រុមជនសង្ស័យ មិន បានប្រើប្រាស់ដាវ សាំម៉ូរ៉ៃ និងដំបងវាយកាប់ និងវាយជនរងគ្រោះឡើយ បែបអនាធិបតេយ្យ នោះទេ ។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះថា ជនរងគ្រោះ ក្រោយផឹកស៊ីស្រវឹងខ្លាំង បានជិះម៉ូតូតែម្នាក់ឯង ទៅរកស្រីដេកនៅ កន្លែងកើត ហេតុ ពេលនោះ ដោយឃើញសភាពជនរងគ្រោះបែបនេះ ស្រ្តីរកស៊ីផ្លូវភេទ២នាក់ បាននាំគ្នា លូកយក កាបូបលុយ និងខ្សែក ហើយបក្ខពួកប្រុសៗ របស់ពួកគេ ២ទៅ៣នាក់ នៅឈរយាម មើលសភាពការណ៍ រួចហើយក៏រត់គេច ខ្លួនអស់ទៅ មិនមានសកម្មភាព ប្រើដាវសាំម៉ូរ៉ៃ និង ដំបងកាប់ វាយជនរងគ្រោះនោះឡើយ ។

យ៉ាងណាក៏ដោយ បើតាមលោកស្នងការ ក្រុមជនសង្ស័យ ទាំងនេះត្រូវបានកម្លាំង សមត្ថកិច្ចរបស់លោក កំណត់អត្តសញ្ញាណ អស់ហើយ និងកំពុងធ្វើការស្រាវជ្រាវ តាមចាប់យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ បុរសម្នាក់ខណៈទៅរកស្រីដេក ស្រាប់តែត្រូវ ក្រុមជនល្មើស មានស្រីមានប្រុសព្រួត ប៉ងយកម៉ូតូមួយគ្រឿងម៉ាក Viva និងខ្សែកផ្លាកទីន ទង្ងន់៥ជីមួយខ្សែ តែម៉ូតូមិនបាត់ឡើយ។

អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ចាន់សារ បានបញ្ជាក់ផងដែរ ក្រោយកើតហេតុភ្លាមៗ កម្លាំងរបស់លោកបានចុះទៅដល់ កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងផងដែរ៕

ស្នងការ បញ្ជាក់អំពីករណី វាយប្លន់យកទ្រព្យសម្បត្តិ ពីបុរសម្នាក់ នៅ សង្កាត់ទួលសង្កែ, ក្រុមជនល្មើស មិនបានប្រើដាវ និងដំបងនោះទេ

ស្នងការ បញ្ជាក់អំពីករណី វាយប្លន់យកទ្រព្យសម្បត្តិ ពីបុរសម្នាក់ នៅ សង្កាត់ទួលសង្កែ, ក្រុមជនល្មើស មិនបានប្រើដាវ និងដំបងនោះទេ