​Angelababy ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ថា នាង​វះកាត់​កែ​សម្ផស្ស

សិល្បៈ​៖​តារា​ស្រី​វ័យក្មេង​របស់​ចិន​នាង Angelababy បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង និង​បានដាក់​បណ្តឹង​គ្លីនិក​មួយ ចំពោះ​ព័ត៌មាន​ចចាមអារ៉ាម​ថា នាង​បានធ្វើ​ការវះកាត់​កែ​សម្ផស្ស​។​

​ដូចជា​ប្រិយមិត្ត​បានដឹង​រួចមកហើយ ពី​ព័ត៌មាន​របស់​តារា​ស្រី​ចិន Angelababy ដែល​បាន​ឲ្យ​ពេទ្យ​ពិនិត្យ​កាលពី​ថ្មីៗ​នេះ ដើម្បី​អាច​បញ្ជាក់​ការពិត​ថា មុខ​របស់​នាង​មិនបាន​វះកាត់​កែ​សម្ផស្ស​ដូចជា​គេ​និយាយ​នោះទេ​។ 

​    ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រទេស​ចិន បាន​ឲ្យ​ដឹងថា តារា​ស្រី​វ័យ​២៦​ឆ្នាំ​រូបនេះ កំពុងតែ​ប្តឹង​គ្លីនិក Ruili នៅ​ទីក្រុង​ប៉េកាំង ដែល​បង្ខូច កេរ្តិ៍ឈ្មោះ​របស់​នាង ដែលថា​នាង​ធ្លាប់​កែ​សម្ផស្ស​។​

​     ទោះជា​យ៉ាងណាក្តី​ក្រោយពី​គ្រូពេទ្យ​បាន​ពិនិត្យ​មុខមាត់​របស់​នាង​សព្វគ្រប់​ជ្រុងជ្រោយ​រួចហើយនោះ គឺ​បាន​អះអាងថា នាង​មិនបាន​ធ្វើការ​វះកាត់​កែ​សម្រស់​អ្វី​នោះទេ​។​

​     គួរបញ្ជាក់​ផងដែរ​ថា កាលពី​សប្តាហ៍​មុន Angelababy បាន​រៀបការ​ជាមួយនឹង លោក Huang Xiaoming ដែល​ការរៀបចំ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​នោះ គឺ​ពិតជា​អស្ចារ្យ​យ៉ាងខ្លាំង ហើយ​ខ្ទង់ចំណាយ​ប្រាក់​៣០​លាន​ដុល្លារ​៕ 

​Angelababy ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ថា នាង​វះកាត់​កែ​សម្ផស្ស
​Angelababy ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ថា នាង​វះកាត់​កែ​សម្ផស្ស