លោក ហ៊ុន សែន ប្រកាស​លេង​ល្បែង​នយោបាយ​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លេងល្បែង​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ក្ដៅ ត្រជាក់ គ្រប់​រសជាតិ និង​គ្រប់​រដូវ​កាល។

ក្នុង​ពេល​ផ្ញើ​សារ​នយោបាយ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន និង​ចង្អុល​ចំ​ទៅ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថា លោក យ៉ែម បុញ្ញឫទ្ធិ ប្រដៅ​លោក​ក្នុង​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ឲ្យ​បើក​ចិត្ត​ឲ្យ​ទូលាយ។

លោក ហ៊ុន សែន ថ្លែង​ដូច​នេះ នៅ​មន្ទីរ​រដ្ឋ​សភា ក្នុង​សម័យ​ប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ស្ដីពី​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បេឡារូស ស្ដីពី​ការ​ជំរុញ និង​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា លោក កឹម សុខា  ថា លោក ហ៊ុន សែន និយាយ​ដូច្នេះ ព្រោះ​លោក ហ៊ុន សែន ដឹង​ថា ខ្លួន​ឯង​ចាញ់​ឆ្នោត ហើយ​ថា ភាសា​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ មិន​មាន​អ្វី​ថ្មី​នោះ​ទេ។ លោក កឹម សុខា ក៏​និយាយ​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​លេង​ល្បែង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។