ផ្ទះ​ជាង​300​ខ្នង​នៅ​ជាយក្រុង​ញូ​វ​ដែ​ល្លី​បំផ្លាញ​ដោយ​ភ្លើង​ឆេះ

អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់​រាយការណ៍​ថា អគ្គិភ័យ​យ៉ាង​ធំ​មួយ​បាន​បំផ្លាញ​ផ្ទះ​ជាង​៣០០​ខ្នង កាលពី​ថ្ងៃ​ទី​១៩ តុលា នៅ​តំបន់​ជាយក្រុង​ញូ​វ​ដែ​ល្លី រដ្ឋធានី​ឥណ្ឌា ។

អ្នក​ទទួលខុសត្រូវ​ប៉ូលិស​រូប​នោះ​អះអាង​ថា ទោះបី​យ៉ាងនេះ​ក្តី មាន​មនុស្ស​តែ​ម្នាក់​គត់​ត្រូវ​របួសស្រាល​ក្នុង​អគ្គី​ភ័យ​នេះ ។ ភ្លើង​បាន​ឆាបឆេះ​រាលដាល​នៅ​សង្កាត់​ម៉ា​ន់​ហ្គោ​ល ពូ​រី នា​ព្រឹក​ព្រលឹម ហើយ​ក្រុម​ពន្លត់ភ្លើង​ប្រើ​ពេល​ជិត​២​ម៉ោង​ទើប​អាច​ពន្លត់ភ្លើង​បាន ។

បណ្តា​ទូរទស្សន៍​ក្នុងស្រុក​រាយការណ៍​ថា ប្រជា​ជាន​ជាង​១.៥០០​នាក់ នៃ​តំបន់​ជាយក្រុង​នេះ​អាច​រត់គេច​ចេញពីផ្ទះ​ពួក​គេ​ទាន់ ទើប​អាច​ចៀស​ផុត​បាន​ពី​សោកនាដកម្ម​មួយ ។ អាជ្ញាធរ​ក្រុង​ញូ​ដែ​ល្លី​បាន​ប្រកាស​ពី​ការ​ជួយ​ជា​បន្ទាន់​ដល់​ជន​រង​គ្រោះ ។

ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​លើ​ឧប្បត្តិ​ហេតុនេះ រួច​លទ្ធផល​ដំបូង​នៃ​ការ​ស៊ើបអង្កេត​អះអាង​ថា អគ្គី​ភ័យ​នេះ​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ៕