គួរ​ស្លៀកពាក់​បែប​ណា​ពេល​ទៅ​​សម្ភាស​ការងារ​?


គួរ​ស្លៀកពាក់​បែប​ណា​ពេល​ទៅ​​សម្ភាស​ការងារ​?

​ដំណាក់​កាលសម្ភាស​ការងារ​​ គឺ​ជាពេល​​មួយ​​ដែល​បេក្ខជន​ត្រូវ​​ត្រៀម​រៀប​ចំ​ខ្លួន​​​បាន​ល្អ​សម្រាប់​​ជោគ​ជ័យ​ពេល​​​សម្ភាស​ការងារ។ ​ការ​ស្លៀក​ពាក់​​ ក៏​ជា​កត្តា​​មួយ រូមចំណែក​ដល់​ការ​វាយ​តម្លៃ​​នៃ​​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ដែល​អ្នក​ទៅ​សម្ភាស​ផង​ដែរ។ ការ​ស្លៀក​ពាក់​ស្អាត​បាត​សមរម្យ​ ​បង្ហាញ​ពី​​ការ​យក​ចិត្ត​ទុក​ដាក់​ ជា​មនុស្ស​មាន​សណ្ដាប់​ធ្នាប់​ទាក់​ទាញ​ចិត្ត​អ្នក​សម្ភាស​ការងារ។ វិបសាយ​ Live Career​ បាន​បង្ហាញ​ពី​ដំបូន្មាន​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

គួរ​ស្លៀកពាក់​បែប​ណា​ពេល​ទៅ​​សម្ភាស​ការងារ​?

​​
១. សម្រាប់​បុរស​

 

នៅ​ពេល​ចូល​សម្ភាស​ការងារ​​ សំលៀកបំពាក់​​​​ស្អាត​សមរម្យ​​​​ដែល​សក្ដិ​​សម​សម្រាប់​​បុរស​នោះ​ គឺ​​​អាវ​​​​សាច់​ក្រណាត់​មាន​ឡេវ​ធម្មតា​។ ជ្រើស​រើស​ពណ៌​ស្រាល​ៗ​ដូច​ជា​ពណ៌​ផ្ទៃ​មេឃ​ស្រាល​​ ពណ៌​ពង​មាន់​ស្រាល​​ និង​ពណ៌​ស្រាល​ផ្សេង​ទៀត។​ ចៀស​វាង​អាវ​ពណ៌​ឆើត​​​​​​​​​​​​​លេច​​​ដូច​ជា​​អាវ​សម្រាប់​ពាក់​ទៅ​ចូល​រួម​កម្មវិធី​ជប់​លៀង​ជា​ដើម។ ប្រ​សិន​បើ​​​អាច ​អ្នក​​គួរ​​មាន​ក្រវាត់​ក​​មក​ជា​មួយ​​​​​​​​​​​​​​ផង​ដែរ។

គួរ​ស្លៀកពាក់​បែប​ណា​ពេល​ទៅ​​សម្ភាស​ការងារ​?
 

 

ខោ ​​​និង​ខ្សែ​ក្រវាត់សម្រាប់តឺនុយ​គួរ​​​មាន​​ពណ៌​ដូច​គ្នា​​ រួម​ទាំង​ស្បែក​ជើង​ និង​ស្រោម​ជើង។ សម្រាប់​​ពណ៌​ដែល​សាមញ្ញ​សមរម្យ​នោះ​គឺ​ពណ៌​ខ្មៅ ​​​ឬ​ត្នោត។ ត្រូវ​ចង​ចាំ​ថា​ស្បែក​ជើង​ប៊ូ​​​​ និង​ស្រោម​ជើង​គួរ​តែ​ស្អាត​​​មាន​ពណ៌​​ស៊ី​គ្នា។ បន្ថែម​ពី​នេះ​ការ​រៀប​ចំ​​​ខ្លួន​ មុខ​មាត់​ សក់​​​​ខ្លី​ បាន​សមរម្យ​នឹង​​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​សណ្ដាប់​ធ្នាប់​​​ទៅ​ដល់​​អ្នក​សម្ភាស​ការងារ​ផង​ដែរ។

 

គួរ​ស្លៀកពាក់​បែប​ណា​ពេល​ទៅ​​សម្ភាស​ការងារ​?
 

 

២. សម្រាប់​នារី

​​​

ការ​សម្ភាស​​ការងារ​ ​​​​​​​​​​​​​​​​​​​​​​សម្រាប់​នារី​ៗ​សំលៀក​បំពាក់​​សមរម្យ​នោះ​​ គួរ​មាន​អាវ​ធំ​ពី​ក្រៅ​​​​​​​​ជា​មួយ​អាវ​សាច់​ក្រណាត់​ធម្មតា​ពី​ខាង​ក្នុង​ដែល​ពុំ​មែន​ជា​​ពណ៌​ឆើត។ ចំណែក​​ការ​ជ្រើស​រើស​​ការ​ស្លៀក​​សំពត់​រ៉ូប​​ឬ​ខោ ក៏​ត្រូវ​ស្វែង​យល់​ពី​​ការ​ស្លៀក​ពាក់​របស់​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ដែល​អ្នក​ដាក់​ពាក្យ​ធ្វើ​ការ។

 

គួរ​ស្លៀកពាក់​បែប​ណា​ពេល​ទៅ​​សម្ភាស​ការងារ​?
 

 

សម្រាប់​ខោ​​ជើងវែង គឺ​មិន​ត្រូវ​រើស​យក​តឹង​​រឹប​ពេកទេ ហើយគួរ​មាន​ប្រវែង​១អ៊ីញ​ពី​ដី។ បើ​ស្លៀក​​សំពត់​រ៉ូប​វិញ​​ គឺ​មិន​ត្រូវ​ខ្លី​ពេក​​ទេ ចំពោះ​សំពត់​​ត្រឹម​ជង្គង់​​​​​គឺ​សមរម្យ​តែ​ម្ដង។ គ្រឿង​អលង្ការ​លំអ​ខ្លួន​បន្តិច​បន្តួច​​​​គឺ​អាច​ពាក់​បាន​ តែ​មិន​ត្រូវ​​ប្រើ​​ដូច​ជា​ក្រវិល​ធំៗ ឆើត​ឆាយ​ពេក​នោះ​ទេ។
​​​​​​​​

 

ចំពោះ​ស្បែក​ជើង​​ពណ៌​ខ្មៅ​កែង​ទាប​​​គឺ​​ល្អ​សមរម្យ​ស័ក្ដិសម​ចំពោះ​​​ការ​ទៅ​សម្ភាស​ការ​ងារ៕

 

គួរ​ស្លៀកពាក់​បែប​ណា​ពេល​ទៅ​​សម្ភាស​ការងារ​?
 

ខាង​លើ​នេះ​ជា​​​​​​ការ​ណែនាំ​ពី​ការ​ស្លៀក​ពាក់​​របស់​​វិបសាយ​ Live Career បន្ថែម​ពី​នេះ​ទៀត​ការ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​​ស្អាត​បាត​សមរម្យ​​​​ជា​កត្តា​​​មួយ​​ជួយ​ការ​សម្ភាស​​ការងារ​​អ្នក​បាន​ជោគ​ជ័យ​ផង​ដែរ។​​​​

 

ចុចអាន​៖ តើ​គួរ​ឆ្លើយ​ថា​ម៉េច ពេល​អ្នក​សម្ភាស​​​សួរ​ថា “ហេតុ​អ្វី​ក្រុមហ៊ុន​គួរ​ជ្រើស​រើស​អ្នក?”

ចុចអាន​៖ សំនួរ​​មួយ​ចំនួន​អ្នក​គួរ​សួរ​ទៅ​​កាន់​​អ្នក​សម្ភាសន៍​​​ការងារ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ livecareer