Sam Smith បំបែក​កំណត់​ត្រា​ពិភពលោក​២​ក្នុង​ខែ​តែមួយ


Sam Smith បំបែក​កំណត់​ត្រា​ពិភពលោក​២​ក្នុង​ខែ​តែមួយ

តារា​ចម្រៀង​មនោសញ្ចេតនា​ Sam Smith បាន​បំបែក​កំណត់​ត្រា​ពិភពលោក (Guinness World Records) ដល់​ទៅ​២​ក្នុង​ខែ​នេះ​​សម្រាប់​​​អាល់ប៊ុម​ចម្រៀង​ដំបូង​ “In the Lonely Hour” និង​ចម្រៀង​ក្នុង​រឿង James Bond ​របស់​គេ។ ​

 

Sam Smith បំបែក​កំណត់​ត្រា​ពិភពលោក​២​ក្នុង​ខែ​តែមួយ

 

តារា​វ័យ​២៣ឆ្នាំ​​ទទួល​បានកំណត់​ត្រាទាំង​នេះ បន្ទាប់​ពី​​អាល់ប៊ុម​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “In the Lonely Hour” បាន​​​ឈរ​ក្នុង​តារាង​អាល់ប៊ុម​ចម្រៀង​​​​កំពូល​ទាំង​១០​នៃចក្រភពអង់គ្លេស​​បាន​យូរ​ជា​គេ​ ពោល ៦៩​សប្ដាហ៍​និង​បទ​ចម្រៀង “Writing’s on the Wall” ក្នុង​រឿង James Bond “Spectre” ឡើង​ឈរ​លេខ​១​ក្នុង​តារា​ចម្រៀង​របស់​ចក្រភព​អង់គ្លេស។

 

“In the Lonely Hour” គឺ​ជា​អាល់ប៊ុម​ចម្រៀង​ដំបូង​របស់ Smith ដែល​ចេញ​កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៤ ប៉ុន្តែ​អាល់ប៊ុម​នេះ​អាច​ស្ថិត​ក្នុង​លំដាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០​នៃ​អាល់ប៊ុម​ចម្រៀង​ចក្រភពអង់គ្លេស​បាន​ដល់​ទៅ ៦៩​សប្ដាហ៍​ជាប់ៗគ្នា ហើយ​ទើប​តែ​ធ្លាក់​មក​ចំណាត់​លេខ​១១​កាល​ពី​សប្ដាហ៍​មុន។

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី Gossip Cop ថ្វី​បើ​​មាន​តារា​ចម្រៀង​ជា​ច្រើន​ដូច​ជា Paul McCartney, Madonna, Bono និង Adele ធ្លាប់​ច្រៀង​ឲ្យ​ខ្សែភាពយន្ត​ James Bond មុន​ៗ ប៉ុន្តែ​​មាន​តែ​ចម្រៀង​របស់​ Sam Smith “Writing’s on the Wall” តែ​មួយ​គត់​ដែល​អាច​ឈរ​លេខ​១​ក្នុង​តារា​ចម្រៀង​របស់​ចក្រភពអង់គ្លេស​។

 

បន្ទាប់​ពី​ទទួល​បាន​កំណត់​ត្រា​ដល់​ទៅ​២​ដូចនេះ Sam Smith បាន​និយាយ​ថា៖​”នេះ​ពិត​ជា​អស្ចារ្យ​ណាស់ វា​គឺ​ជា​រឿង​មាន​កិត្តិយស​មួយ​ដែល​ដែល Guinness World Records ទទួល​ស្គាល់។ វា​ពិត​ជា​មិន​គូរ​ឲ្យ​ជឿ​ដែល​អាល់ប៊ុម​ចម្រៀង​នេះ​អាច​ជាប់​បាន​យូរ​ជាង​ការ​គិត​របស់​ខ្ញុំ ហើយ​ក៏​សូម​អរគុណ​ដល់​អ្នក​គ្រប់​គ្នា​ដែល​បាន​គាំទ្រ”។

 

Sam Smith បំបែក​កំណត់​ត្រា​ពិភពលោក​២​ក្នុង​ខែ​តែមួយ

 

Sam Smith បំបែក​កំណត់​ត្រា​ពិភពលោក​២​ក្នុង​ខែ​តែមួយ

 

ចុចអាន៖Sam Smith ​ប្រើ​ពេល​តែ​២០​នាទី​និពន្ធ​ចម្រៀង​ក្នុង​រឿង​ James Bond វគ្គ​ថ្មី

 

ប្រែសម្រួល៖ ហេង​សុធារិទ្ធិ
ប្រភព៖guinnessworldrecords