ក្រុមហ៊ុន​ចិន ចង់​បំពាក់​កាមេរ៉ា​សុវត្ថិភាព តាមផ្លូវ និង​ស្ថាប័នរដ្ឋ​នានា នៅក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ​: ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ HSC Co,Ltd មានបំណង​ចង់​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ប្រមាណ ៦០០ គ្រឿង ដោយ​ដាក់​តាមផ្លូវ​និង​ស្ថាប័នរដ្ឋ​នានា នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ការបង្ហាញ​ពី​បំណង​នេះ ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២០ តុលា ឆ្នាំ​២០១៥ ក្នុងជំនួប​ពិភាក្សា​ការងារ​និង​ផ្តល់​បទ​បង្ហាញ អំពី​បច្ចេកទេស​ថ្មី​ស្តីពី​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព (CCTV camera System) នៅ​សាលា​រាជធានី​ភ្នំពេញ រវាង​តំណាង​ក្រុមហ៊ុន​នេះ ជាមួយ​លោក​អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ​។​
   
​លោក ក្រែ​ត ទ្រី តំណាង​ក្រុមហ៊ុន SC Co,Ltd បាន​លើកឡើងថា ការបំពាក់​មេ​រ៉ា​សុវត្ថិភាព​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុង​តាមដាន​និង​ស្រាវជ្រាវ​លើ​បញ្ហា សន្តិសុខ លួច ឆក់ ប្លន់ និង​បទ​ឧក្រិដ្ឋកម្ម ជាដើម​។ ការដាក់​កាមេរ៉ា​សុវត្ថិភាព​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។

​លោក​ក្រែ​ត ទ្រី បាន​បន្តថា តាម​គម្រោង​ក្រុមហ៊ុន ចង់​ដាក់​កាមេរ៉ា​សុវត្ថិភាព​នេះ​ចំនួន ៦០០ គ្រឿង​នៅតាម​ផ្លូវ​និង​ស្ថាប័នរដ្ឋ​មួយចំនួន​ដូចជា នៅតាម​បេនឡាន​ក្រុង ចំណត​រថភ្លើង ផ្សារ​ទំនើប ផ្លូវ​សំខាន់ៗ​មួយចំនួន​នៅក្នុង​ក្រុង មន្ទីរពេទ្យ កំពុងផែ សាលារៀន អាគារ​រដ្ឋាភិបាល ស្ថានីយ​រថភ្លើង ព្រលានយន្តហោះ ជាដើម​។​
    
​ក្នុងឱកាស​នោះដែរ លោក​អៀង អូន​នី បាន​មានប្រសាសន៍​លើកឡើងថា ពាក់ព័ន្ធ​និង​កាមេរ៉ា​សុវត្ថិភាព​នេះ សាលា​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើ​ផងដែរ រួមទាំង​សាលា​រាជធានី​ភ្នំពេញ​និង​ខាង​ស្ថាប័ន​ប៉ូលិស ក្នុងនោះ​អង្គការ​ចៃ​កា​តាម​គម្រោង នឹងដាក់​នៅតាម​ភ្លើងស្តុប​ចំនួន ១០០ ស្តុ​ប​ផងដែរ​។ ប៉ុន្តែ ទោះបីជា​យ៉ាងណាក្តី វា​មិនទាន់​គ្រប់គ្រាន់​នូវឡើយ​ទេ ដោយហេតុថា ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ភាគច្រើន គឺ​ផ្តោតលើ​តែ​បញ្ហា​ចរាចរ ។ យ៉ាងណាក៏ដោយ​លោក​អៀង អូន​នី ចង់​ឲ្យ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ទាំងអស់ ត្រូវតែ​បន្ស៊ី​ចូលគ្នា ទើប​វា​នឹងធ្វើ​ឲ្យ​ប្រសើរឡើង​៕

ក្រុមហ៊ុន​ចិន ចង់​បំពាក់​កាមេរ៉ា​សុវត្ថិភាព តាមផ្លូវ និង​ស្ថាប័នរដ្ឋ​នានា នៅក្នុង​រាជធានី​ភ្នំពេញ​

ក្រុមហ៊ុន​ចិន ចង់​បំពាក់​កាមេរ៉ា​សុវត្ថិភាព តាមផ្លូវ និង​ស្ថាប័នរដ្ឋ​នានា នៅក្នុង​រាជធានី​ភ្នំពេញ​

ក្រុមហ៊ុន​ចិន ចង់​បំពាក់​កាមេរ៉ា​សុវត្ថិភាព តាមផ្លូវ និង​ស្ថាប័នរដ្ឋ​នានា នៅក្នុង​រាជធានី​ភ្នំពេញ​