​ពិធី​ដង្ហែក្បួនយុ​ទ្ឋ​នា​ការ​ចុះ​ឈ្មោះ​​​កុមារគ្រប់​អាយុ​ឱ្យ​​ចូល​រៀន​សម្រាប់​​​​ឆ្នាំថ្មី​

​ខេត្ត​មណ្ឌល​គិរី ៖​ លោកគ្រូ ​អ្នកគ្រូ និង​សិស្សានុសិស្ស​ ប្រមាណ​​១.០០០​នាក់ ព្រមទាំង​មានអង្គ​ការ​មនុស្សលោក​ថ្មី បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែក្បួនយុ​ទ្ឋ​នា​ការ​ចុះ​ឈ្មោះ​​​កុមារឱ្យ​​ចូល​រៀន​សម្រាប់​​ការ​​បើក​​បវេសនកាល​ថ្មី​ ​​​នៅ​​​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០១៥ តាម​បណ្តោយ​ផ្លូវ​នានា ក្នុង​ក្រុង​សែន​មន​រម្យ​ ។

ពិធី​ដង្ហែ​ក្បួន​យុ​ទ្ឋ​នា​ការ​ខាង​លើ​នេះ ​ដើម្បីជូនដំណឹង​ដល់​មាតា​ បិ​តា ​​ដែល​មាន​កូន​​គ្រប់​អាយុ​ចូល​រៀនឱ្យ​​មក​ចុះ​ឈ្មោះ​​ចូល​រៀន​ចាប់ពី​ពេល​នេះតទៅ​រហូត​ដល់​ថ្ងៃ​ទី​១ ​ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​តាម​សាលារៀន​ទាំងអស់​ ។ ​

យុ​ទ្ឋ​នា​ការ​នេះ​ដែរ​ ​បាន​ចាប់​ផ្តើម​ដង្ហែក្បួន​​​ចេញ​ដំ​ណើរពីសា​លា​បឋម​សិក្សា​ ហ៊ុន ​សែន សែន​មនោ​រម្យ ​និង​​បញ្ចប់​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ដដែល​ ៕​

  • ​ពិធី​ដង្ហែក្បួនយុ​ទ្ឋ​នា​ការ​ចុះ​ឈ្មោះ​​​កុមារគ្រប់​អាយុ​ឱ្យ​​ចូល​រៀន​សម្រាប់​​​​ឆ្នាំថ្មី​已关闭评论
  • 142 views
  • Hide Sidebar
    A+
Publish on:2015/10/20  Category:ក្នុងស្រុក