គណៈរដ្ឋមន្រ្តី​បើកកិច្ចប្រជុំព្រឹកស្អែក​ក្រោមអធិបតី​សម្តេចតេជោ​ ហ៊ុន សែន

រាជធានីភ្នំពេញ​ ៖ បើគ្មានការប្រែប្រួលនោះទេ​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នឹងអញ្ជើញជា​អធិបតីបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ​នៅវិមានសន្តិភាព​នាព្រឹក​ថ្ងៃទី២១​ តុលា​ ២០១៥ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា​ នៅក្នុងសម័យប្រជុំ​ពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកស្អែកនេះ ​មានរបៀបវារៈសំខាន់ៗ​មួយចំនួន ដែលនឹងត្រូវ​លើក​យក​មក​ពិភាក្សា​និងអនុម័ត ។

ជាការកត់សម្គាល់ ​តាមធម្មតា​គណៈរដ្ឋមន្រ្តីតែងតែបើក​សម័យប្រជុំពេញអង្គ​ប្រចំាសប្តាហ៍នូវ​រៀងរាល់ថ្ងៃសុក្រ ​ប៉ុន្តែដោយសារ​នៅ​​ចុងសបា្តហ៍នេះ​ ​សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​នឹងដឹកនំាគណៈ​ប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវ​ការរយៈពេល៣ថ្ងៃ​ ​ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ​តុលា ២០១៥​នៅសាធារណរដ្ឋ​បារំាង​តាមការអញ្ជើញ​របស់លោកប្រធានាធិបតីបារំាង ​ហ្វ្រង់ស័្ចរ ហូឡង់នោះ ទើបកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ត្រូវលើកយកមកធ្វើនៅថ្ងៃស្អែក ៕