អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​​ពិនិត្យរ​ដ្ឋ​បាល​​​ឃាត់ខ្លួន​ក្រុម​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​១០​នាក់

រាជធានី​ភ្នំពេញ ​៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ តុលា ២០១៥ ​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារបាន​​ចុះ​ត្រួតពិនិត្យរ​ដ្ឋ​បា​ល​នៅ​ក្នុងភូមិ​ដើម​គរ និង​ភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ឃាត់ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​បន្តបន្ទាប់​ចំនួន​១០​នាក់​ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២០​កញ្ចប់​តូច ព្រមទាំង​ឧបករណ៍​ជក់​មួយ​ចំនួន ។​

​​ប្រតិបត្តិការ​នេះ​ដឹកនាំ​លោក​ហ៊ុយ សា​រ៉ុ​ណ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​