ពិធី​បិទ​វគ្គ​សិក្ខា​សា​សា​ស្តី​ពី​អនាគត​នៃ​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ក្រសួង​ព័ត៌មាន

រាជធានី​ភ្នំពេញ ៖ នា​វេលា​រសៀល​ថ្ងៃ​ទី​២០ តុលា ២០១៥ នេះ លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិធី​បិទ​សិក្ខាសាលាស្តី​ពី​អនាគត​នៃ​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ពិធី​នេះ​រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​ព័ត៌មាន ។

ក្នុង​ឱកាស​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​អង្គភាព​វិទ្យុ ទូរទស្សន៍​ចំនួន​១៤ ព្រមទាំង​មន្ត្រី​មន្ទីរ​ក្រោម​ឱវាទ​ក្រសួង​ទាំង​២៥​រាជធានី​-​ខេត្ត​សរុប​ប្រមាណ​១៥០​នាក់ផងដែរ ។