ល្វី វ៉ា​ន់​ហ្គា​ល ណែនាំ​កីឡាករ​ឱ្យ​យកតម្រាប់​តាម វ៉េ​ន រូ​នី

លោក​ល្វី វ៉ា​ន់​ហ្គា​ល គ្រូបង្វឹក​ក្លិប Man Utd បាន​បញ្ជាក់​ថា កីឡាករ វ៉េ​ន រូ​នី ខ្សែប្រយុទ្ធ​ប្រធាន​ក្រុម​ក្លិប Man Utd គឺជា​គំរូ​ដ៏​ល្អ​ដែល​កីឡាករ​គ្រប់​រូប​នៅ​ក្នុង​ក្លិប​គួរ​យកតម្រាប់​តាម​។​វ៉េ​ន រូ​នី ទើប​លេង​បាន​ល្អ​ដោយ​ស៊ុត​ប​ញ្ជូ​ល​ទី​ឱ្យ​ក្លិប​ក្នុង​ពេល​ជិត​បញ្ចប់​ការ​ប្រកួត​ធ្វើ​ឱ្យ​ឈ្នះ​Everton​ក្នុង​លទ្ធផល​៣-០ កាលពី​ថ្ងៃ​ទី​១៧ តុលា កន្លង​ទៅ ក្រោយ​ពី​មុន​នេះ​ធ្លាប់​មាន​អ្នកគាំទ្រ​រិះគន់​ពី​ទម្រង់​លេង​ធ្លាក់​ចុះ​របស់​គេ ។

គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​Man Utd ថ្លែង​ថា ៖«​ខ្ញុំ​គិត​ថា រូ​នី គឺជា​គំរូ​សម្រាប់​កីឡាករ​គ្រប់​រូប មិនមែន​តែ​ចំពោះ​អ្នកគាំទ្រ​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​រួម​មាន​គ្រូបង្វឹក​ផង​ដែរ​ព្រោះ​គេ​ជា​មនុស្ស​ចុះសម្រុង​ក្នុង​សង្គម​ល្អ ។ ខ្ញុំ​ឮ​អ្នក​ផ្សេង​និយាយដើម​គេ​ច្រើន ប៉ុន្តែ​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​លេចធ្លោ​ដល់​ក្លិប​។ ខ្ញុំ​មាន​អារម្មណ៍ល្អ​ដែល​គេ​អាច​ស៊ុត​ប​ញ្ជូ​ល​ទី​រក​ពិន្ទុ​ឱ្យ​ក្លិប​បាន​»​។

លើស​ពី​នេះ តាម​ជីវប្រវតិ្ត​របស់​វ៉េ​នរូ​នី ក្នុង​រយៈពេល​កន្លង​មក ក៏​មាន​ស្នាដៃ​ល្អ​លើ​ការ​លេង​ធ្វើ​ឱ្យ​ក្លិប​ទទួល​បាន​ជើងឯក​នៅ​ក្នុង​លី​ក​កំពូល​របស់​អង់គ្លេស​ជា​ច្រើន​ជំនាន់ ៕