Guardiola៖ ការ​ដឹក​នាំ​ក្លិប​តែ​មួយ​យូរ​ពេក គឺ​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់


Guardiola៖ ការ​ដឹក​នាំ​ក្លិប​តែ​មួយ​យូរ​ពេក គឺ​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់

លោក Pep Guardiola ដែល​ជា​គោល​ដៅ​ចម្បង​របស់​ក្រុម Manchester City បាន​បង្ហាញ​ពី​អារម្មណ៍​ចង់​គេច​វេស​ពី​ការ​បន្ត​កុង​ត្រា​ថ្មី​នៅ Bayern Munich តាម​រយៈ​ការ​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា ក្នុង​នាម​ជា​អ្នក​ចាត់​ទូទៅ​ម្នាក់ គាត់គិត​ថា​ការ​ដឹកនាំ​ក្រុម​មួយ​យូរ​ឆ្នាំ​ពេក គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់។

 

Guardiola៖ ការ​ដឹក​នាំ​ក្លិប​តែ​មួយ​យូរ​ពេក គឺ​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់

 

គ្រូ​បង្វឹក Bayern Munich រូប​នេះ​កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​ក្លិប​ធំ​​ៗ​របស់​អង់គ្លេស ពិសេស​គឺ Manchester City បន្ទាប់​ពី​កុង​ត្រា​ចាស់​របស់​គាត់​ជាមួយ Bayern នឹង​ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ​។

 

Pep បាន​យកការ​ដឹក​នាំ​ក្រុម Arsenal ដ៏​យូរ​របស់​លោក Arsene Wenger មក​ធ្វើ​ជា​ឧទាហរណ៍ ថែម​ទាំង​និយាយ​ថា បើ​សម្រាប់​ខ្លួន​លោក​វិញ ចេះ​តែ​មាន​ជំងឺ​រមាស់​ជើង​ចង់​ចាក​ចេញ​ពី​ក្លិប​ដែល​គាត់​ដឹកនាំ​។ “ការ​ដឹក​នាំ​ក្រុម មួយជាង២០ ឆ្នាំ​សម្រាប់​បាល់ទាត់​សម័យ​បច្ចុប្បន្ន​នេះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ គ្មាន​នរណា​មាន​កម្លាំង​ធ្វើ​វា​បាន​ឡើយ ហើយ​មនុស្ស​គ្រប់​គ្នា​ក៏​ធុញ​ទ្រាន់​នឹង​យើង​ដែរ”។ គ្រូ​បង្វឹក​វ័យ ៤៤ ឆ្នាំ​រូប​នោះ​បញ្ជាក់​ដូច្នេះ។

 

លោក Pep Guardiola ធ្លាប់​ដឹកនាំ Barcelona រយៈពេល ៤ឆ្នាំ និង​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​ធំ​​ៗ​ជា​ច្រើន ដូច​ជា La liga, Champions League និង Copa del Rey ជា​ដើម។ ក្រោយ​ចាក​ចេញ​ពី​ក្លិប​ក្នុង​ឆ្នាំ ២០១២ គាត់​បាន​ទៅ​ដឹក​នាំ Bayern រហូត​ដល់​បច្ចុប្បន្ន ហើយ​នាំ Bayern ឈ្នះ Bundesliga ២ រដូវ​កាល​​ជាប់​ៗ​គ្នា៕

 

ចុច​អាន៖ កាំភ្លើង​ធំ អាច​បាញ់​​ Bayern ​ឲ្យ​ចាញ់​លើក​ដំបូង​បាន​អត់​យប់​នេះ?

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror