អាជ្ញាធរនិង សមត្ថកិច្ច បាក់ទឹកចិត្ដ បង្ក្រាបករណីគ្រឿងញៀន ក្រោយតុលាការ ដោះលែងជាបន្ដបន្ទាប់

ក្រចេះ ៖ ត្រឹមរយៈពេល ប្រមាណ១ខែ មុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន យ៉ាងសកម្ម តាមមូលដ្ឋាន នៅតាមបណ្ដា ស្រុកមួយចំនួនរបស់ខេត្ដក្រចេះ ត្រូវបាន តុលាការធ្វើការដោះលែង ជាបន្ដបន្ទាប់ដែល ធ្វើឱ្យអាជ្ញាធរនិងសមត្ថកិច្ចបាក់ទឹកចិត្ដនិង គ្មានកម្លាំងទៅបង្ក្រាបករណីនេះ បន្ដទៀតនោះឡើយ ។

យោងតាមប្រភពព័ត៌មានដែលលួច បង្ហើបពីសមត្ថកិច្ចខេត្ដក្រចេះ បានឱ្យដឹងថា គិតត្រឹមមួយខែតុលា ឆ្នាំ២០១៥នេះ តុលាការខេត្ដក្រចេះ បានដោះលែងមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន រហូតដល់៨នាក់ ក្រោយពី សម្រេចឃុំខ្លួនដាក់ពន្ធនាគារមិនទាន់ក្ដៅចុង ច្រមុះផង ដោយក្នុងនោះ ក្រុងក្រចេះ៤នាក់ ស្រុកឆ្លូងម្នាក់ ស្រុកព្រែកប្រសព្វពីរនាក់ និងស្រុកចិត្របុរីម្នាក់ ។

សមត្ថកិច្ចបានបញ្ជាក់ថា “មានកម្លាំង កំហែងទៅបង្ក្រាបអីទៀត អារឿងគ្រឿង ញៀននេះ បើចាប់បាន បញ្ជូនទៅតុលាការ មិនទាន់បានប៉ុន្មានថ្ងៃផង ត្រូវតុលាការដោះលែងឱ្យមកវិញ ទៅហើយ រួចពួកវាបន្ដ ចែកចាយប្រើប្រាស់នៅជាដដែល” ។

ចំណាត់ការដ៏ធូរលុងរបស់តុលាការខេត្ដ ក្រចេះ បានធ្វើឱ្យមិនថាតែអាជ្ញាធរសមត្ថ កិច្ចនោះទេ ពោលប្រជាពលរដ្ឋទូទៅ បាន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរីក សាយភាយករណី គ្រឿងញៀនតាមមូលដ្ឋានរបស់ពួកគេ ដែលធ្វើឱ្យមានអសន្ដិសុខកើត ឡើងជាបន្ដបន្ទាប់ ដូចជាករណីប្លន់ លួច និងអំពើហិង្សាជាដើម ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចមុខសញ្ញា ជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់នៅឃុំកន្ទួត ស្រុកចិត្របុរី ឈ្មោះអោក វណ្ណា ហៅចិន អាយុ២៩ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ ជាមួយនិងថ្នាំ ញៀនជាច្រើនកញ្ចប់នោះ ត្រូវបានលោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្ដក្រចេះ សម្រេចដោះលែងកាលពីដើម ខែតុលា កន្លងទៅ ។

យោងតាមដីកាដាក់ជនត្រូវចោទឱ្យស្ថិតនៅ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរបស់ ស្រីគឹម សុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្ដក្រចេះ និងព្រះរាជអាជ្ញារងលោកហាក់ ហ៊ាន់ បានសម្រេចឱ្យ ឈ្មោះអោក វណ្ណា ហៅចិន អាយុ២៩ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ដែលត្រូវបានចោទ ប្រកាន់ពីបទ“រក្សាទុកដឹកជញ្ជូនដោយខុស ច្បាប់នូវសាធាតុញៀន” មានសេរីភាពឡើងវិញ ។

ដោយឡែកមុខសញ្ញា ជួញដូរនៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ចំនួន២នាក់ ម្នាក់ឈ្មោះនួន ប៉ែត អាយុ២៥ឆ្នាំ  និងម្នាក់ទៀតឈ្មោះស្រ៊ីម សោភ័ណ អាយុ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ក៏ត្រូវបានតុលាការដោះលែងមកវិញនៅថ្ងៃ ទី១៦ ខែតុលា ពោលបានត្រឹម ៣ថ្ងៃប៉ុណ្ណោះ។

យ៉ាងណាក៏ដោយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចសុំការបំភ្លឺប្រធាន តុលាការនិង ព្រះរាជអាជ្ញា ខេត្ដក្រចេះបាន នៅឡើយ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ ៕