មេយោធភូមិភាគ៣ ដាក់បទបញ្ជា ឲ្យពលទាហាន ដកខ្លួនថយចេញ ពីគ្រឿងញៀន បើរឹងទទឹង ដកចេញ

ព្រះសីហនុ៖ ដាក់បទបញ្ជាឲ្យ នាយទាហាន ពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ត្រូវដកខ្លួនថយចេញពីគ្រឿងញៀន ក្នុងករណីនៅបន្តសកម្មភាពបន្តទៀត នឹងត្រូវប្រឈមមុខនឹងច្បាប់ របស់កងយោធភូមិខេមរភូមិន្ទ ដោយធ្វើការដកចេញពីក្របខណ្ឌ ដោយស្វ័យប្រវត្តិ ។

លោកមេបញ្ជាការបានថ្លែងបែបនេះ គឺនៅក្នុងឱកាស ដែលលោកមេបញ្ជាការ បានចូលរួមក្នុងពិធី បើកវគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងរៀបរយដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ស្នងការខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ទីរអង្គភាពនានា ចំណុះឲ្យសាលាខេត្តព្រះសីហនុផងដែរ ។

លោកឧត្តមសេនីយ៍ត្រី សុខ សាកល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានថ្លែងប្រាប់ពីគោលបំណងនៃវគ្គនេះថា គឺដើម្បីឲ្យនាយទាហាន និងពលទាហាន ក្នុងអង្គភាពឲ្យមានវិន័យថែមទៀត ហើយមានចំណេះដឹងបន្ថែមទៀត ក្នុងការបំពេញភារកិច្ចបំរើជាតិ និងមាតុភូមិ ។ លោកឧត្តមសេនីយ៍បន្ថែមថា វគ្គនេះមានសិក្ខាកាម ចូលរួមចំនួន១៣៥រូប ដោយចាប់ផ្តើមពីថ្ងៃទី ១៩ ខែតុលា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ។  

លោកឧត្តមសេនីយ៍ឯក យឿង សុខុន និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវអនុវត្តឲ្យបាន ១០០ភាគរយ នូវគ្រប់ផែនការមេរៀន ដើម្បីឲ្យកងទ័ពមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបំរើប្រទេសជាតិ៕