គ.ជ.បបញ្ជូន​សមាជិក​១១រូប ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ការរៀប​ចំ​បោះ​ឆ្នោត​នៅ​កូរ៉េ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានសម្រេចបញ្ជូនសមាជិករបស់ខ្លួនចំនួន១១នាក់ ចូលរួមវគ្គបណ្តុះបណ្តាលអំពីការរៀបចំការបោះឆ្នោត នៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២២-៣១ខែតុលា ឆ្នាំ២០១៥ តាមការស្នើរសុំ និងឧបត្ថមដោយសមាគមរៀបចំកាបោះឆ្នោតសកល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២០តុលា នេះបានឱ្យដឹងថា សមាជិកដែលត្រូវបានទូលចូលរួមវគ្គបណ្តុះបណ្តាលនោះមាន សមាជិក គ.ជ.ប ៣រូប ទីប្រឹក្សាប្រធាន គ.ជ.ប ចំនួន១ រូប និងមន្ត្រីលេខាធិកាធិការដ្ឋានចំនួន៧រូបសរុបទាំងអស់១១រូប ៕