សម្តេចតេជោ ថ្វាយ​ព្រះរាជ​លិខិត ថ្លែង​អំណរ​ព្រះ​រាជ​គុណ ព្រះ​មហាក្សត្រ និង​ព្រះមហាក្សត្រី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ ធ្វើព្រះរាជលិខិតថ្លែងអំណរព្រះរាជគុណ ចំនួនពីរច្បាប់ដាច់ដោយឡែកពីគ្នា ថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែលបានផ្ញើព្រះរាជសារអបអរសាទរសម្តេច ក្នុងឱកាសទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកអក្សរសាស្រ្ត»។

ក្នុងលិខិតថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រីនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កិត្តិយស ដែលសម្តេចទទួលបាននាពេលនេះ ក៏ដូចជានាពេលកន្លងមក គឺជាកិត្តិយស កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជារាស្រ្តខ្មែរទូទាំងប្រទេសផងដែរ។

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះ បានផ្ញើព្រះរាជសារបង្ហាញនូវ ទឹកព្រះទ័យសោមនស្សរីករាយ និងអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកអក្សរសាស្រ្ត» ពីសកលវិទ្យាល័យក្វាងស៊ី ខេត្តក្វាងស៊ី ប្រទេសចិន។

នៅក្នុងព្រះរាជសារអបអរសាទរនេះ ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតា បានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានមានគុណបំណាច់ដ៏ថ្លៃថ្លា និងវីរភាព ដ៏ឧត្តុង្គឧត្តម និង ជាអគ្គមគ្គុទេសក៍ ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ធ្វើឲ្យកម្ពុជា មានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់ វិស័យ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែក អក្សរសាស្រ្ត» ថ្មីមួយទៀត ពីសកលវិទ្យាល័យក្វាងស៊ី ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចបានហៅសញ្ញាបត្រកិត្តិ យសនេះ គឺជាកិត្តិយសថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយការទទួលបានសញ្ញាបត្រនេះ ក៏ ជាការជំរុញឲ្យសម្តេចប្រឹងប្រែងបន្ថែមទៀតសម្រាប់បម្រើប្រជាជន និងប្រទេសជាតិផងដែរ។

កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានសញ្ញាបត្របណ្ឌិតកិ តិ្តយស «ភាពជាអ្នកដឹកនាំឆ្នើម» ពីសាកលវិទ្យាល័យ លីមកុងវីង នៃប្រទេសម៉ាឡេស៊ីផងដែរ៕

សម្តេចតេជោ ថ្វាយ​ព្រះរាជ​លិខិត ថ្លែង​អំណរ​ព្រះ​រាជ​គុណ ព្រះ​មហាក្សត្រ និង​ព្រះមហាក្សត្រី

សម្តេចតេជោ ថ្វាយ​ព្រះរាជ​លិខិត ថ្លែង​អំណរ​ព្រះ​រាជ​គុណ ព្រះ​មហាក្សត្រ និង​ព្រះមហាក្សត្រី