លោក ឈឿន ប៊ុនឆន នាំយកអំណោយ ចែកជូនលោកយាយ លោកតា មួយគ្រួសារដែលកំពុង ជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ

កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានលោកយាយ លោកតា វ័យចាស់ជោរាគ្មានទីពឹង ប្រកបរបរបេះត្រកួនលក់ យកប្រាក់ចិញ្ចឹមជីវិតរួចមក លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការ នគរបាល ស្រុកកោះធំ និងក្រុមគ្រួសារព្រមទាំង មន្ត្រីក្រោមឱវាទ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ទៅចែកជូន លោកយាយ លោកតា ទាំងពីរនាក់ ប្តីប្រពន្ធ ដល់លំនៅដ្ឋានដ៏សែនទ្រុឌទ្រោម របស់ពួកគាត់ទាំង២ ស្ថិតក្នុងភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ។

ជាមួយគ្នានោះដែរ លោកអធិការ និងក្រុមគ្រួសារ បាននាំយកអំណោយ មួយចំនួនទៀតចែកជូន ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន២រូប ដែលមានជម្ងឺ និងមានជីវភាពទីទាល់ក្របំផុត ។ សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនៅវេលារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ដឹកនាំលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការ នគរបាលស្រុកកោះធំ និងមានការចូលរួមពី ក្រុមគ្រួសារ ព្រមទាំងមន្ត្រីក្រោមឱវាទផងដែរ ។

អំណោចដែលត្រូវបាននាំយកទៅចែក ជូនលោកយាយលោកតា ទាំងពីរនាក់ប្តីប្រពន្ធនោះ រួមមាន ថវិកា២.០០០.០០០រៀល, អង្ករ០១បាវ ,មីម៉ាម៉ា០២កេះ ,ត្រីខកំប៉ុង០២កេះ ,ទឹកត្រី០២យួរ,ទឹកស៊ីអ៊ីវ០២យួរ ,ប៊ីចេង០១យួរស្មើ៦កញ្ចប់ ,អំបិល០១យួរស្មើ១០កញ្ចប់ និង ឃីតមួយកញ្ចប់ផងដែរ។

ដោយឡែក មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ចំនួន២រូបដែលមានជម្ងឺ និងមានជីវភាពទីទាល់ ក្របំផុតនោះទទួលបាន ថវិកាម្នាក់ៗ៨០ម៉ឺនរៀល, អង្ករ០១បាវ ,មីម៉ាម៉ា០២កេះ, ត្រីខកំប៉ុង០២កេះ, ទឹកត្រី០២យួរ, ទឹកស៊ីអ៊ីវ០២យួរ ,ប៊ីចេង០១យួរ ស្មើ៦កញ្ចប់ ,អំបិល០១យួរស្មើ១០កញ្ចប់ និងឃីតចំនួន០១ផងដែរ ។

លោកវរសេនីយ៍ ឈឿន ប៊ុនឆន បានថ្លែងថា អំណោយខាងលើនេះមិនមែនជាទឹកចិត្តរបស់លោកតែម្នាក់ឯងនោះទេ តែវាជាទឹកចិត្តរួមគ្នារវាងក្រោមគ្រួសាររបស់លោក ក៏ដូចជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល។ ឱកាសនោះដែរ លោកអធិការក៏បានពាំនាំនូវ ការសាកសួរសុខទុកពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល ក៏ដូចជា ក្រុមគ្រួសាររបស់លោកផងដែរ៕

លោក ឈឿន ប៊ុនឆន នាំយកអំណោយ ចែកជូនលោកយាយ លោកតា មួយគ្រួសារដែលកំពុង ជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ

លោក ឈឿន ប៊ុនឆន នាំយកអំណោយ ចែកជូនលោកយាយ លោកតា មួយគ្រួសារដែលកំពុង ជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ

លោក ឈឿន ប៊ុនឆន នាំយកអំណោយ ចែកជូនលោកយាយ លោកតា មួយគ្រួសារដែលកំពុង ជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ