៧​ក្បាច់​ធ្វើ​ឲ្យ​កូន​អ្នក​គេង​លក់​ស្រួល​

៧​ក្បាច់​ធ្វើ​ឲ្យ​កូន​អ្នក​គេង​លក់​ស្រួល​

នៅពេល​ដែល​កូន​មិន​ព្រម​គេង ហើយ​តែងតែ​រករឿង​គឺជា​រឿង​ដែល​ស្មុគស្មាញ ហើយ​ពិបាក​បំផុត ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មិនបានគេង​ដូចគ្នា ដូចនេះ​តើ​មាន​ក្បាច់​អ្វី​ខ្លះ​ឲ្យ​កូន​ព្រម​ចូល​គេង​យ៉ាង​លឿន ហើយ​មិន​រក​រឿង ថែម​ទាំង​អាច​គេង​លក់​ស្រួល​ដល់​ភ្លឺ​នោះ​?
 
​មុន​ពេល​គេង​និយាយ​រឿង​
​អ្នក​អាច​និយាយ​រឿងនិទាន​ផ្សេងៗ​ឲ្យ​កូនស្តាប់​មុន​ពេល​គេង​បាន ព្រោះ​នៅពេលដែល​គេ​ស្តាប់​យូរ គេ​នឹង​មាន​អារម្មណ៍​ធុញ ដូចនេះ​គេ​ងាយ​នឹង​ចូល​គេង​ខ្លាំងណាស់​។​
 
​ចាក់​ចម្រៀង​
​អ្នក​ក៏​អាច​ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់​បានដែរ​មុនពេល​ដែល​កូន​ចូល​គេង ដោយ​ចាក់​ចម្រៀង​បែប​មនោសញ្ចេតនា​ឲ្យ​កូន​ស្តាប់ មិនត្រូវ​ចាក់​បទ​ញាក់​ទេ ដូចនេះ​ចម្រៀង​ទាំងនោះ​អាច​ធ្វើឲ្យ​គេ​អាច​គេង​បាន​យ៉ាង​ងាយ​។​
 
​ងូតទឹក​
​មុនពេល​ដែល​អ្នក​ឲ្យ​កូនចូ​លគេង អ្នក​ត្រូវ​តែ​ងូតទឹក​ឲ្យ​កូន​ដើម្បី​កុំ​ឲ្យ​ខ្លួន​គេ​ស្អឹត ព្រោះ​នៅពេលដែល​ខ្លួន​ស្អិត វា​ពិបាក​ធ្វើឲ្យ​កូនគេង​លក់​ស្រួល​ណាស់​។​
 
ប្រើ​ខោ​ទឹក​នោម​ដែល​ទន់​
​នៅ​មុនពេល​ដែល​អ្នក​រៀបចំ​ឲ្យ​កូនចូ​លគេង អ្នក​ត្រូវ​តែ​ប្តូរ​ខោ​ទឹក​នោម​ដែល​មាន​លក្ខណៈ​ទន់​ឲ្យ​កូន​ស្លៀក ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​អារម្មណ៍​ស្រស់​ស្រាយ ដូចនេះ​កូន​ងាយ​នឹង​ចូល​គេង​ណាស់ ហើយ​គេង​បាន​លក់​ស្រួល​ទៀតផង​។​
 
​បរិមាណ​ទឹកដោះគោ​ត្រូវឲ្យ​ខ្ពស់​ជាង​បរិមាណ​ព្រឹក​
​បើ​នៅ​ពេល​ព្រឹក និង​ថ្ងៃ អ្នក​ឲ្យ​កូន​ផឹក​ទឹកដោះគោ​ដែល​មាន​ចំណុះ​២១០​សេ​សេ លុះ​យប់​ឡើង​អ្នក​អាច​ឲ្យ​កូនផឹក​២៥០០​សេ​សេ នោះ​កូន​អ្នក​នឹង​មិន​ក្រោក​ឡើង​ពាក់កណ្តាល​យប់​រក​ទឹកដោះគោ​ផឹក​ឡើយ កូន​នឹង​អាច​គេង​បាន​ដល់​ព្រឹក​។​
 
បើក​អំពូល​រាង​ស្រទន់​
​នៅពេល​ដែល​កូន​រៀប​ចូល​គេង អ្នក​ត្រូវ​តែ​បើក​អំពូល​រាង​ស្រទន់​ឲ្យ​កូន នោះ​កូន​អ្នក​នឹង​អាច​គេង​លក់​ស្រួល ថែមទាំង​មិន​ខ្លាច​ងងឹត​ទៀតផង​។​
 
ទម្លាប់​គេង​គ្រែង​ខ្លួនឯង​
​អ្នក​ត្រូវ​តែ​ឲ្យ​កូន​មាន​ទម្លាប់​គេង​ដោយ​ខ្លួនឯង​តាំងពី​តូច ព្រោះ​ធ្វើ​បែប​នេះ​នៅពេល​ដែល​អ្នក​មិន​នៅក្បែរ​កូន​ក៏​កូន​អាច​គេង​លក់ ហើយ​មិន​រក​រឿង​ដែរ​៕
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី20  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។