ស្លាប់​22​នាក់​ហើយ​នៅ​ហ្វ៊ី​លី​ពី​ន​ដោយ​ព្យុះ KOPPU

ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ទៀត​កាលពី​ថ្ងៃ​ទី​២០ តុលា នៅ​ភាគ​ខាងជើង​ហ្វ៊ី​លី​ពី​ន​ដែល​នៅ​ទីនោះ​ព្យុះ​ទី​ហ្វុ​ង KOPPU យោង​តាម​តុល្យការ​ថ្មី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់​ហើយ ។

កាលពី​ថ្ងៃ​ទី​១៨ តុលា ព្យុះ​នេះ​បោកបក់​លើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​កោះ​លូ​ហ្សុ​ង ជា​កោះ​សំខាន់​របស់​ប្រទេស​អម​ដោយ​ខ្យល់​មាន​ល្បឿន​២១០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ បន្ទាប់​មក​វា​ចុះ​ថយកម្លាំង​មក​ជា​ព្យុះ​ត្រូ​ពី​កាល់ ហើយ​មក​ដល់​សមុទ្រ​ចិន​ខាងត្បូង តែ​ភ្លៀង​បន្ត​ធ្លាក់​លើ​បណ្តា​តំបន់​មានទឹក​ជន់​ខ្លាំង​ស្រាប់ ។

ជា​ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​ទី​២ វាយប្រហារ​លើ​ហ្វ៊ី​លី​ពី​ន​នា​ឆ្នាំ​នេះ ព្យុះ KOPPU បណ្តាល​ឱ្យ​ស្លាប់​២២​នាក់ ដោយសារ​ទឹកជំនន់ ការ​បាក់​ដី និង​បណ្តា​គ្រោះថ្នាក់​នាវា ។ ភូមិ​ជាង​២០០​នា​ថ្ងៃ​ទី​២០ តុលា ត្រូវ​ទឹក​ជន់​លិច ៕