សម្តេច​ ស ខេង ​សម្រេចផ្ទេរភារកិច្ចលោក​ ផែង វណ្ណៈ ​ដើម្បីត្រួតពិនិត្យ​ករណីល្មើស​វិន័យនគរបាលជាតិ

រាជធានីភ្នំពេញ ​៖ ទីបំផុតទៅ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ សម្តេចក្រឡាហោម​ ស ខេង ​បានចុះហត្ថលេខា​លើប្រកាសមួយ​ដែលគេហទំព័រកោះសន្តិភាព​ទើបទទួល​បាននៅថ្ងៃទី២០តុលានេះ​ ដោយ​សម្រេចផ្ទេរភារកិច្ច​លោក​វរៈសេនីយ៍ទោ ​​ផែង វណ្ណៈ​ ​អត្តលេខ០៧៥៩០ ​ពីនាយរងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា​នៃ​នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ​មកនាយកដ្ឋានបុគ្គលិក ​ដើម្បីធ្វើការត្រួត​ពិនិត្យ​ករណីល្មើសវិន័យ ​បទបញ្ជាផ្ទៃក្នុង​របស់កងកម្លំាងនគរបាលជាតិ ។

គួរបញ្ចាក់ថា ​កន្លងមកនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) ​ដែលមានអាក់ខោនឈ្មោះ​ ផែង វណ្ណៈ ​បានសរសេរបង្ហោះ​គំរាមសម្លាប់លោក កឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ​ ប៉ុន្តែគេមិនដឹងថាតើ​ Facebook Page ​ឈ្មោះ ផែង វណ្ណៈនោះ ​ជារបស់លោកនាយរង​ការិយាល័យ​ប្រឆាំង​បទល្មើសបច្ចេកវិទ្យានៃ​នាយកដ្ឋានសន្តិសុខផ្ទៃក្នុង​ខាងលើ ឬយ៉ាងណានោះទេ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ។