​មូល​ហេតុនៅ​ពីក្រោយ​ការ​ទះ​ដៃ​គ្រប់​គ្នា​ ពេល ​​​គីម ជុងអ៊ុន បង្ហាញ​មុខ

​មូល​ហេតុនៅ​ពីក្រោយ​ការ​ទះ​ដៃ​គ្រប់​គ្នា​ ពេល ​​​គីម ជុងអ៊ុន បង្ហាញ​មុខ

​«គ្រប់គ្នា​ត្រូវ​តែ​ទះដៃ ​ព្រោះ​មិន​ចង់​ស្លាប់»។ នេះ​ជា​ការ​លើកឡើង​របស់​អតីត​ទាហាន​កូរ៉េខាងជើង​​ផ្ដាច់ខ្លួន​មួយ​រូប ទាក់ទង​នឹង​រឿង​​ទះដៃ​សាទរ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន។

 

ការ​ទម្លាយ​ឲ្យ​ដឹង​នា​ពេល​នេះ គឺ​ត្រូវ​នឹង​អ្វី​ដែល​​គេ​ធ្លាប់​បាន​ឃើញ​​កន្លង​មក គឺ​រៀងរាល់​ពេល​ដែល​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​បង្ហាញ​មុខ​ ឬ​ថ្លែង​សន្ទរកថា តែង​មាន​ប្រជាជន និង​មន្រ្ដី​ ទះដៃ​អបអរ​សាទរ​យ៉ាង​ខ្លាំង​មិន​ដែល​ខាន។

 

​មូល​ហេតុនៅ​ពីក្រោយ​ការ​ទះ​ដៃ​គ្រប់​គ្នា​ ពេល ​​​គីម ជុងអ៊ុន បង្ហាញ​មុខ

 

អតីត​ទាហាន​ផ្ដាច់ខ្លួន​ដែល​បាន​រត់​ចូល​ប្រទេស​កូរ៉េខាងត្បូង​​ខាង​លើ​ ក៏​បាន​បញ្ជាក់​បន្ថែម​ពី​ទីក្រុង​សេអ៊ូល ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះដើម្បី​សុវត្ថិភាព​គ្រួសារ​ ថាលោក​ក៏​ធ្លាប់​​បាន​ឃើញ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ជា​សាធារណៈ​ជា​ច្រើន​ ដង​ផង​ដែរ។

 

លោក​បាន​បន្ថែម​ថា៖ “ពេលគេ​គ្រប់គ្នា​​​​ទះ​ដៃ ហើយ​អ្នក​មិន​​ទះ អ្នក​នឹង​ត្រូវ​​គេ​កត់​ចំណាំ ព្រោះ​​មិន​ធ្វើ​តាម​បញ្ជា​​របស់​របប​គីម ជុងអ៊ុន។​ អ្នក​ត្រូវ​តែ​ធ្វើ​តាម​គេ ព្រោះ​អ្នក​មិន​ចង់​ស្លាប់។ អ្នក​ត្រូវ​ស្រែក​ថា «ជយោ» ​រួច​ទះដៃ​ បើ​ចង់​រស់នៅ​ទៀត»។

 

អតីត​ទាហាន​រូប​នេះ បាន​ចូល​បម្រើ​កង​ទ័ព​កូរ៉េ​ខាង​ជើង​ជាង ២០ឆ្នាំ​មក​ហើយ និង​​ធ្លាប់​ត្រូវ​បាន​គេ​ចាប់​វាយ និង​ដាក់​ឃុំ​១៥ថ្ងៃ ពេល​​​ប៉ុនប៉ង​រត់​ចេញ​ពី​កូរ៉េ​ខាង​ជើង​លើក​ដំបូង។ ​ធ្លាប់​​​ធ្វើ​ជា​អនុសេនីយ៍ទោ​ក្នុង​អង្គភាព​មួយ​ លោក​បាន​ឃើញ​ទាហាន​ម្នាក់​​ត្រូវ​បាន​បាញ់​នឹង​កាំភ្លើង​ឆៅ​ៗ និង​មាន​ជាច្រើន​ទៀត​ដូចគ្នា។​​

 

​​​បុរស​នេះ​បាន​និយាយ​ទាំង​ក្ដី​ឈឺចាប់ ពេល​បែក​​​ប្រពន្ធ និង​កូនស្រី​ពីរ​នាក់ ក្រោយ​រត់​ចោល​ជួរ​កាលពី​ឆ្នាំ​មុន។ ដោយ​ខ្លាច​ក្រែង​មាន​ការ​សងសឹក បុរស​នេះ​​បាន​ប្រាប់​គ្រួសារ ឲ្យ​បដិសេធ​ដំណឹង​នានា​នៃ​ការ​បាត់​ខ្លួន​គាត់ និង​ឲ្យ​ប្រពន្ធ​បន្ទោស​គាត់​ថា​អ្នក​បោះ​បង់​ចោល​គ្រួសារ​តែម្ដង៕

 

​មូល​ហេតុនៅ​ពីក្រោយ​ការ​ទះ​ដៃ​គ្រប់​គ្នា​ ពេល ​​​គីម ជុងអ៊ុន បង្ហាញ​មុខ

 

​មូល​ហេតុនៅ​ពីក្រោយ​ការ​ទះ​ដៃ​គ្រប់​គ្នា​ ពេល ​​​គីម ជុងអ៊ុន បង្ហាញ​មុខ

 

​មូល​ហេតុនៅ​ពីក្រោយ​ការ​ទះ​ដៃ​គ្រប់​គ្នា​ ពេល ​​​គីម ជុងអ៊ុន បង្ហាញ​មុខ

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ dailymail
​​