រាជរដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា រួមគ្នា​បម្រើ​ប្រទេសជាតិ ដោយ​ធានាបាន​នូវ​សន្តិសុខ ស្ថិរភាព​នយោបាយ​សង្គម​បានល្អ​

ភ្នំពេញ​: រាជរដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បម្រើ​ប្រទេសជាតិ​ដោយ​ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង ស្ថិរភាព​នយោបាយ​សង្គម​បានល្អ ទើប​ធ្វើ​ឲ្យ​ប្រទេស​យើង​កាន់តែ​រីកលូតលាស់​ទៅមុខ​។ ជាពិសេស​បំផុត​នោះ​គឺ​កម្ពុ​ជាមាន ព្រះមហាក្សត្រ​ដ៏​ឆ្នើម​បំផុត ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំង ចំពោះ​ប្រជារាស្ត្រ​ព្រះអង្គ ដែល​បានធ្វើ​ឲ្យ​សង្គមជាតិ​ទាំងមូល​មាន​ភាពសុខសាន្ត​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២០​ខែតុលា​នេះ​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បន្តថា កន្លងទៅ ទោះបី​រាជរដ្ឋាភិបាល​ខិតខំ​អភិវឌ្ឍន៍​កសាង​សមិទ្ធផល​អ្វី ក៏​បុគ្គល​ប្រឆាំង​ជ្រុល​មួយចំនួន​មិនបាន​សាទរ​ដែរ មានតែ​ការ​និន្ទារ​ប្រមាថ​។ រីឯ​ចំពោះ​ការបើកឱកាស​ឲ្យ​មានការ​រិះគន់​វិញ គឺ សម្តេច​តេ​ជោ បាន​បើកចំហ ទូលាយ​ឲ្យ​មានការ​ចូលរួម​រិះគន់​ស្ថាបនា​ក្នុង Facebook សម្តេច​ផ្ទាល់​។ មានតែ​មេបក្ស​ប្រឆាំង​ទេ ដែល​បំបិទ (Blocked) មិន​ឲ្យ​មាន​អ្នក​ចូល​រិះគន់​។ តែ​ក្រុមប្រឆាំង​ជ្រុលនិយម​មួយចំនួន​បាន​យក​ឱកាស​នេះ វាយប្រហារ​ជេរប្រមាថ​រហូតដល់​អាយុជីវិត​សម្តេច​ទៀតផង​។ តើ​នេះ​ឬ​ជាការ​រិះគន់​ស្ថាបនា​? តើ​បើកទូលាយ​ប៉ុណ្ណឹង​ហើយ​មិនទាន់​គ្រប់គ្រាន់​ទៀត​? សម្តេច​តេ​ជោ​មិនបាន​គំរាម​អ្នកណា​ឡើយ ប៉ុន្តែ​បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង​។ រឿងនេះ​មិនទាន់​ចប់​ទេ បើ​អ្នក​ទាំងនោះ​ចង់​បន្ត​លេង​បាន​។

​សម្តេច​តេ​ជោ អាច​កំដរ​លេង​គ្រប់​ទម្រង់ គ្រប់​រដូវ​កាល​ទាំងអស់ និង​គ្រប់​រស់ជាតិ​ក្តៅ ត្រជាក់ ផ្អែម ល្វីង ជូរ ចត់​។ នេះ​ជា​ជម្រើស​របស់​ពួកគេ ថា​តើ​ចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេស​ដោយ​សុទ្ធចិត្ត ឬ​បន្ត​លេងល្បែង​គ្រោះថ្នាក់​អន្តរាយ​ទាំងនេះ​តទៅទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ជានិច្ច​ជា​កាល​គឺ​ខិតខំ​បម្រើ​ប្រទេសជាតិ​ដោយ​សុទ្ធចិត្ត មិន​គិតពី​សុខភាព និង​ការនឿយហត់ ហើយ​ខំប្រឹង​បំពេញ​នូវ​សេចក្តីត្រូវការ​និង​កង្វះខាត​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។ សំខាន់​សម្រាប់​សម្តេច​ពេលនេះ គឺ​ប្រជាពលរដ្ឋ​មានទឹក​គ្រប់គ្រាន់​ធ្វើស្រែ មានការ​ងារ​ធ្វើ មាន​បាយ​ទទួលទាន មាន​ផ្លូវ ធ្វើដំណើរ មាន​សាលារៀន​សម្រាប់​កូនចៅ​រៀនសូត្រ និង​រស់នៅ​ដោយ​សុខដុម​រម្យ​នា​៕​