ដោះស្រាយ​បញ្ចប់​បញ្ហា​មិន​ចុះសម្រុង​គ្នា រវាង​ក្រុមអាជីវករ ជាមួយ​គណៈកម្មការ​រៀប​ចំ​ដំណើរការ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់

​សៀមរាប: ជិត ១​ឆ្នាំ​កន្លងមកហើយ គឺ​ចាប់តាំងពី​ពេលដែល​សំណង់​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​(​ក្រុង​សៀមរាប​) បាន​ដំណើរការ​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​មក​ម្លេះ   បញ្ហា​ជាច្រើន​ជំពូក​ត្រូវបាន​កើតឡើង រវាង​ក្រុមអាជីវករ​មួយចំនួន ជាមួយ​គណកម្មការ​រៀប​ចំ​ដំណើរការ​ផ្សារ​នោះ  ។  

​បញ្ហា​មិន​ចុះសម្រុង​គ្នា​ទាំងអស់នោះ បាន​ក្លាយជា​កម្មវត្ថុ នៃ​ការធ្វើ​បាតុកម្ម​តវ៉ា​ជារឿយៗ​នៃ​ក្រុមអាជីវករ​ទាំងនោះ​។  ក្រុមអាជីវករ​ចំនួន​នោះ បាន​បញ្ជូន​ញត្តិ​ជា​បន្តបន្ទាប់  ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ ប៉ុន្តែ​ពេលនេះ​បញ្ហា​ត្រូវ បាន​ដោះស្រាយ​បញ្ចប់​ហើយ​។​
       
​មកដល់ពេលនេះ ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ សម្រេចការ​សាងសង់​ជិត​១០០%​ហើយ ហើយ​ការចាប់​ឆ្នោត​ជ្រើសរើស​តូប ក៏ត្រូវ​បាន​ដំណើរការ​ជា​បន្តបន្ទាប់​ផងដែរ​។  

​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ បញ្ហា​សេសសល់​ចំនួន ២​ចំណុច ដែល​ក្រុមអាជីវករ​កើតទុក្ខ​មិន​សុខចិត្ត​នោះ  ត្រូវបាន​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​។ ការដោះស្រាយ​នេះ​មានការ​ចូលរួម​ពី​លោក​ឧ​ញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ចុះទៅ​ដោះស្រាយ​ដោយផ្ទាល់ ជាមួយ​អាជីវករ​។
        
​បញ្ហា​ទី​១ ដែល​អាជីវករ បានធ្វើ​សំណូមពរ​នោះ គឺ​ការពន្យា​អាណត្តិ​ពី ៦​ឆ្នាំ ឲ្យ​បាន​ដល់ ១០​ឆ្នាំ  បញ្ហា​ទី​២ ដែល​គណកម្មការ​ផ្សារ​រៀបចំ​កន្លែង​លក់​បន្លែ ត្រី សាច់ នៅ​ជាន់​ខាងលើ​នោះ  អាជីវករ​សំណូមពរ សុំ​លក់​នៅ​ជាន់​ផ្ទាល់​ដី​វិញ​។ ការស្នើរ​ឡើង​នៅ​ចំណុច​ទី​១​នេះ ត្រូវបាន​លោក​ឧកញ៉ា  សៀង ណាំ និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត បាន​ឯកភាព​ទាំងស្រុង​។​
​    ​
​បញ្ហា​ដែល​ដោះស្រាយ​ចុងក្រោយ​នេះ គឺជា​ចំណុច​សេសសល់​បន្ទាប់ពី​ចំណុច​ជាច្រើន ត្រូវបាន​ដោះ ស្រាយ​ជា​បន្តបន្ទាប់​រួចមកហើយ​នាពេល​កន្លងទៅ បន្ទាប់ពី​ក្រុមអាជីវករ បាន​ឡើងមក​តវ៉ា​ដល់​តំណាងរាស្ត្រ​ខេត្តសៀមរាប និង​សាលា​ខេត្តសៀមរាប​។
​ការបញ្ចប់​វិវាទ​រវាង​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​ខេត្តសៀមរាប ជាមួយ​គណៈកម្មការ​ផ្សារ​នាពេលនេះ ទាំង​តំណាងរាស្ត្រ សៀង ណាំ និង​សាលា​ខេត្តសៀមរាប ក៏ដូចជា​អាជ្ញាធរ​ក្រុង​សៀមរាប នឹង​លែង​ឈឺក្បាល ចាប់ពីពេលនេះ​តទៅ​៕